បុរស​កើត​មុន​ពេញ​ផ្ទៃមុខ បង្ហើប​អាថ៌កំបាំង ប្រែ​ជា​ស្រស់​ស្អាត ដោយ​មិន​ចំណាយ​អ្វី​ទាំងអស់

0
3624
views

បុរស​ជា​កីឡា​កាយ​វប្បកម្ម ដែល​កើត​មាន​មុន​ពេញ​ផ្ទៃមុខ គាត់បាន​បង្ហើប​អាថ៌កំបាំង ទាក់ទង​នឹង​គន្លឹះ​នៃ​របប​អាហារ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើលមួយ ដែល​អាច​ជម្រះ​ព្យាបាលមុន​ចេញ​ពី​ផ្ទៃមុខ​របស់​គាត់ អស់​រលីង​គ្មានសល់។

Brian Turner អាយុ​ 23​ឆ្នាំ បាន​ប្រែ​ក្លាយទៅ​ជា​អ្នក​ចូលចិត្ត​ញ៉ាំ​បន្លែ បន្ទាប់​ពីគាត់​អស់​សង្ឃឹម​នឹង​គ្រប់​វិធីសាស្ត្រ ក្នុង​ការ​កម្ចាត់​មុននៅ​លើ​ផ្ទៃ​មុខរបស់គាត់ ដែល​បាន​លង​បន្លាច​គាត់រយះពេលយូរណាស់មកហើយ
គឺចាប់​តាំង​ពី​គាត់​ពេញ​វ័យ​មក​ម្ល៉េះ។

Brain Turner បាន​បង្ហោះ​វីដេអូរបស់គាត់ ទៅ​លើ​បណ្ដាញ​សង្គម Instagram របស់​គាត់ ដែល​មាន​ Follower ចំនួន 70 000នាក់ ដោយ​ប្រាប់​ពី​អាថ៌កំបាំង ព្រមទាំហ៊ាន​ធានា​ជូន​ពួក​គេ​ថា នឹង​អាច​ដោះ​ស្រាយ​បញ្ហា​មុខ​កើត​មុន​បានយ៉ាងពិតប្រាកដមែន ប្រសិន​បើ​ពួក​គេ​បោះបង់​ចោល​អាហារ បែប​ទឹក​ដោះគោ ជាតិផ្អែម និង​សាច់ ហើយ​ងាក​មក​ទទួល​ទាន​ទឹក​អោយបាន​ច្រើន យ៉ាង​ហោច​ណាស់ 3 ទៅ 4លីត្រ និង​បន្លែ ពី 10 ទៅ 16​ដង​ក្នុង​មួយ​ថ្ងៃ។

គួរ​បញ្ជាក់ផង​ថា Brian ធ្លាប់​បាន​ប្រើប្រាស់​ផលិតផល​ព្យាបាល​បញ្ហា​មុខ​កើត​មុន​ធ្ងន់ធ្ងរ​មួយ​ប្រភេទ អស់​រយៈ​ពេល​ជាង 70សប្តាហ៍ ប៉ុន្តែ​វា​បាន​ប្រែ​មក​សភាព​ដើម​វិញ នៅ​ពេល​ដែល​គាត់​ឈប់​ប្រើ​វា៕

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here