ស្ងាត់ៗ! តារាសម្តែងថៃ Pancake បានមកលេងទីក្រុងភ្នំពេញ ជាថ្មីម្តងទៀតហើយ !!

តារា

លោកអ្នកប្រហែលជាបានស្គាល់ហើយ អំពីតារាសម្តែងស្រីថៃ ឈ្មោះ Pancake Khemanit ដែលកំពុងតែទទួលបានការ ចាប់អារម្មណ៍ និង គាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនក្នុងស្រុក និងក្រៅស្រុក ដោយមួយរយះពេលនេះនាងមានការរវល់យ៉ាងខ្លាំងនៅក្នុងការថតរឿង “ស្រីអយុធ្យា”។ ប៉ុន្តែទោះបីជាត្រូវរវល់យ៉ាងណាក៏នាងបានទុកពេលខ្លះធ្វើដំណើរជាមួយនឹងក្រុមគ្រួសាររបស់នាងដែរ។

ដោយកាលពីប៉ុន្មានថ្ងៃមុននេះ គេបានសង្គេតឃើញថាកញ្ញា Pancake បានមកលេងប្រទេសកម្ពុជា ដោយនាងបានបង្ហោះតាមរយះរូបមួយចំនួននៅលើ Instagram របស់នាងថា៖ នាងមកប្រទេសកម្ពុជាលើកនេះ គឺដើម្បីមកថតផ្សព្វផ្សាយពាណិជ្ជកម្មក្រុមហ៊ុនធំមួយនៅក្នុងស្រុក។ នាងបានបង្ហាញរូបភាពយ៉ាងច្រើនសន្លឹករបស់នាង ដែលបានថតនៅឯងមាត់ទន្លេ និង វត្តភ្នំរួមទាំងកន្លែងជាច្រើនទៀត នៅជុំវិញទីក្រុងភ្នំពេញ។ ហើយនេះក៏មិនមែនជារឿងលើកទី១ដែរ ដែលនាងមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើង៕

Comments

comments