បើអ្នកធ្វើរឿងទាំង ១៥ នេះដាក់មនុស្សស្រី ដែលអ្នកស្រឡាញ់នាងច្បាស់ជាសប្បាយ និងរំភើបចិត្ត !

ជីវិត និង ស្នេហា

កាលដែលធ្វើអោយមនុស្សដែលខ្លួនស្រឡាញ់សប្បាយ អ្នកខ្លះគិតថាវាជារឿងពិបាក ប៉ុន្តែបើអ្នករៀនស្វែងយល់តែបន្តិច
វាគ្មានអ្វីដែលពិបាកក្នុងការធ្វើវានោះទេ ហើយក៏គ្មានអ្វីដែលសប្បាយជាងឃើញមនុស្សដែលខ្លួនស្រឡាញ់សប្បាយចិត្តនោះទេ!
ដូចច្នេះថ្ងៃនេះ KhmerToday សូមលើកយកចំនុចទាំង ១៥ ដែលអ្នកគួរតែធ្វើវាទៅកាន់មនុស្សស្រីដែលអ្នកស្រឡាញ់
ហើយយើងខ្ញុំធានាថានាងច្បាស់ជាសប្បាយ និងរំភើបចិត្ត ហើយចងចាំអនុស្សាវរី៍យទាំងនេះមិនភ្លេចឡើយ៖

១. ចំអិនអាហារពេលល្ងាចអោយនាងញុំា
២. មើលថែនាងនិងនៅក្បែរនាង នៅពេលដែលនាងឈឺ
៣. ញុំាអាហារពេលល្ងាចនៅក្រោមពន្លឺភ្លើងទៀនជាមួយនាង
៤. ចងសក់ឱ្យនាង
៥. យកអាហារអោយនាងញុំាដល់កន្លែងធ្វើការ
៦. កំដរនាងមើលរឿងឬមើលកុន ដែលជារឿងដែលនាងចូលចិត្ត
៧. ព្យាយាមស្វែងយល់ពីចំណង់ចំណូលចិត្តរបស់នាង
៨. ជូនបាច់ផ្កាដល់នាង ទោះបីជាវាមិមែនជាថ្ងៃពិសេសក៏ដោយ
៩. ជូននាងទៅកន្លែងដែលនាងប្រាថ្នាចង់ទៅ
១០. ចងខ្សែស្បែកជើងឱ្យនាង
១១. ជួយនាងធ្វើម្ហូប ឬ ធ្វើម្ហូបឱ្យនាងញុំា
១២. ម៉ាស្សាឱ្យនាង
១៣. នាំនាងទៅ shopping
១៤. ការពារនាង និងគាំទ្រនាង
១៥. ចូលស្តីដណ្តឹងនាង៕

Comments

comments