ភាពអស្ចារ្យនឹងកើតមានឡើងលើអ្នក ដែលគ្រាន់តែដាក់ដុំទឹកកកនៅលើកញ្ចឹងករបស់អ្នក…

0
148
views

លោកអ្នកប្រហែលជាមិនបានដឹងពីមុនមកទេ នៃភាពអស្ចារ្យដោយគ្រាន់តែដាក់ដុំទឹកកកលើកញ្ចឹងករបស់អ្នក
ហើយអាថ៌កំបាំងមួយនេះនឹងជួយអោយលោកអ្នកមានអារម្មណ៍ថាមានថាមពល និងធ្វើអោយលោកអ្នកមើលទៅគឺក្មេងជាងវ័យ។ ដោយគ្រាន់តែប្រើ ដុំទឹកកកមួយតែប៉ុណ្ណោះ!

នៅចំនុចកណ្តាលកញ្ចឹងក ជិតគល់សក់របស់អ្នក តាមការព្យាបាលបែបបុរាណចិន ត្រូវបានគេហៅថា “ហ្វាងហ្វូ Feng Fu ” ដែលជាចំណុចសម្ពាធនៃលលាដ៍ក្បាលអបស់អ្នក។

ប្រសិនបើលោកអ្នក ដាក់ដុំទឹកកកនៅលើចំណុចនោះជារៀងរាល់ថ្ងៃ វានឹងជួយអោយរាងកាយរបស់អ្នកមានអារម្មណ៍ស្រស់ស្រាយ មានថាមពលក្នុងខ្លួន និងមានសុខភាពល្អ!

ហើយខាងក្រាមនេះគឺ ជាអត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបានពីការដាក់ដុំទឹកកកលើកញ្ចឹងករបស់លោកអ្នក៖

១. ជួយឱ្យគេងលក់ស្កប់ស្កល់
២. ជួយគ្រប់គ្រងអារម្មណ៍ និងសុខភាពផ្លូវចិត្តរបស់អ្នក
៣. ជួយថែរក្សាប្រព័ន្ធរំលាយអាហាររបស់អ្នកអោយល្អ
៤. ជួយបំបាត់ជំងឺផ្តាសាយ
៥. ជួយកាត់បន្ថយការឈឺក្បាល ឈឺធ្មេញ និងការឈឺចាប់នៅលើរាងកាយ
៦. ជួយព្យាបាលជំងឺផ្លូវដង្ហើមអោយដើរស្រួល និងសរសៃឈាមបេះដូង
៧. ជួយព្យាបាលបញ្ហាជាមួយនឹងក្រពេញទីរ៉ូអ៊ីត
៨. ជួយកាត់បន្ថយភាពឈឺចាប់ពេលដែលមានរដូវ។

ខាងក្រោមនេះគឺជាវិធីធ្វើ និងលទ្ធផលនៃការដាក់ដុំទឹកកកលើកញ្ចឹងករបស់អ្នក៖

វិធីធ្វើ៖

១.ដាក់ដុំទឹកកកលើកញ្ចឹងក នៃចំណុចដែលគេហៅថា “ហ្វាងហ្វូ Feng Fu ” (ដូចក្នុងរូប)


.ទុកវាចោលប្រមាណ ២០-២៥នាទី
.ក្នុងកំឡុងពេល 30 ទៅ 40 វិនាទីដំបូង អ្នកនឹងមានអារម្មណ៍រាងក្តៅបន្តិច ប៉ុន្តែកុំបារម្ភអី ហើយអ្នកត្រូវតែបន្តដាក់វាទៀត កុំឈប់អោយសោះ ព្រោះអាការៈនេះ វាតែងតែកើតមានឡើងតែរយៈពេលពី ២ ទៅ ៣ ថ្ងៃយ៉ាងយូរប៉ុណ្ណោះ!
ពេលដែលអ្នកទើបតែចាប់ផ្តើមធ្វើវាដំបូង បន្ទាប់មកអ្នកនឹងមានអាការៈនៅធម្មតា ព្រោះអរម៉ូន Endorphins (ប៉ិបទីតដែលផលិតដោយខួរក្បាលវាមានសកម្មភាពបំបាត់ភាពឈឺចាប់) វាត្រូវបានបញ្ចេញទៅកាន់ប្រព័ន្ធសារពាង្គកាយរបស់លោកអ្នក
-អ្នកអាចប្រើកន្សែងទប់វា ដើម្បីកុំអោយទឹកកករអិលធ្លាក់ចេញពីកញ្ចឹងករបស់អ្នក
-ធ្វើវាបែបនេះជារៀងរាល់ថ្ងៃ ២ ទៅ ៣ ដងក្នុង១ថ្ងៃ នៅពេលព្រឹកមុនពេលញ៉ាំបាយ និងពេលយប់មុនពេលអ្នកចូលគេង។

លទ្ធផល៖

អ្នកនឹងទទួលបានលទ្ធផលយ៉ាងឆាប់ នៅក្នុងរយៈពេល ២ ទៅ ៣ថ្ងៃ តែប៉ុណ្ណោះ!!
**ហាមអនុវត្តចំពោះស្ត្រីដែលមានផ្ទៃពោះ អ្នកដែលមានជំងឺវង្វេងវង្វាន់ វិកលចរិក ឬ អ្នកដែលប្រើឧបករណ៍ភ្ញោច បេះដូង។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here