ខ្យល់​ព្យុះ Irma កំពុងតែ​វាយ​ប្រហារ​ទីក្រុង Fort Myers មនុស្ស៦លាននាក់ ត្រូវជម្លៀសខ្លួន (មានវីដេអូ)

0
129
views

ខ្យល់​ព្យុះឈ្មោះ Irma បាន​បោក​បក់ទៅ​លើ​កោះ Marco Island នៅ​ឯ​នាយ​ឆ្នេរ​សមុទ្រ​ភាគ​ខាងលិច​រដ្ឋ Florida ជាមួយ​នឹង​ល្បឿន​ខ្យល់ 192Km/1h
​មាន​កម្ពស់ រហូត​ដល់​ទៅ ៤,៥ ម៉ែត្រ កាលពីថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ ប៉ុន្តែ​វាត្រូវបាន​ធ្លាក់​ចុះ​ទៅ​ជា ខ្យល់​ព្យុះ​ប្រភេទ​ទី​ 2 វិញ។

ផ្ទះ​សម្បែង​ប្រហែលជា 2.5 លាន​ខ្នង នៅ​រដ្ឋ​ខាង​លើ គឺកំពុងតែ​ជួបបញ្ហាគ្មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់ ខណៈដែល​ផ្នែក​ខ្លះ​នៃ​ទីក្រុង Miami ក៏​ត្រូវបាន​ទឹក​ជន់​លិច​ផង​ដែរ។

យោងទៅ​តាមការផ្ដល់​ព័ត៌មាន​ចុង​ក្រោយ​បង្អស់ នៅ​វេលា​ម៉ោង 11 យប់ ថ្ងៃ​អាទិត្យ មជ្ឈមណ្ឌល National Hurricane Center ហៅ​កាត់​ NHC បាន​អោយដឹង​ថា ខ្យល់​ព្យុះ Irma កំពុងតែ​វាយ​ប្រហារ​មកលើទីក្រុង Fort Myers។ គួរ​បញ្ជាក់ផងដែរ​ថា មនុស្ស​ចំនួន 6.3 លាន​នាក់​នៅ​​រដ្ឋ Florida កំពុងត្រូវ​បាន​គេ​ប្រាប់​អោយជម្លៀស​ខ្លួនដើម្បីសុវត្ថភាព។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ BBC

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here