ចង់ដឹងអត់ថា ឪពុក រ៉េត​ ស៊ូហ្សាណា មានអារម្មណ៍បែបណា នៅពេលដែលនាង ជាប់​​ត្រឹមតែនិទ្ទេស​ E

តារា

កាលពីម្សិលមិញនេះ តារា​ចម្រៀង​វ័យក្មេង ​រ៉េត ស៊ូហ្សាណា បានទទួលលទ្ធផលនៃ​ការប្រលង​បាក់ឌុប​របស់របស់នាង គឺ​បាន​​ជាប់​​ត្រឹមតែនិទ្ទេស​ E​ តែប៉ុណ្ណោះ នៅក្នុងនោះដែរ ក៏មាន​ទាំង​អ្នក​ជួយ​អបអរលើកទឹកចិត្តដល់នាង​ និង​អ្នក​ខ្លះក៏​លើក​ឡើង​ថា ​កញ្ញា​មិន​សម​ជាប់​ត្រឹម​និទ្ទេស E ​នោះ​ទេ ​ព្រោះកន្លងមក គេឃើញថានាងគឺជា​​សិស្ស​រៀន​ពូកែម្នាក់ ​និង​ឧស្សាហខិតខំ​រៀន​សូត្រ​។
ប៉ុន្តែទោះជា​លទ្ធផល​យ៉ាងណាក៏ដោយ ក៏​ពុករបស់កញ្ញា ​រ៉េត​ ស៊ូហ្សាណា គឺនៅ​តែ​សប្បាយ​ចិត្ត​ ព្រោះ​លោក​ដឹង​ច្បាស់ថា កូនរបស់គាត់មានភាពមមាញឹកពីការងារនៅមុនពេលដែលប្រលង ​

លោក ​ង៉ែត ដារ៉េត ​ ដែលជា ឪពុករបស់កញ្ញា​ រ៉េត ​ស៊ូហ្សាណា ​បាននិយាយ​ប្រាប់ អ្នក​ផលិត​ព័ត៌មាន​ តាម​ទូរស័ព្ទ​នៅ​មុន​នេះ​បន្តិច​ថា​ ទោះបីជាលទ្ធផល​ប្រលង​បាក់​ឌុប​របស់​កូន​ស្រីលោក ​ដែល​បាន​ចេញលទ្ធផល​នៅ​ថ្ងៃ​ទី ​10 ​ម្សិលមិញ​នេះ​ ទោះបីជា​ជាប់​ត្រឹមតែ​និទ្ទេស ​E ក៏​លោកនៅ​សប្បាយ​ចិត្ត​និងអបអរដល់កូនស្រីលោកដែរ ​ព្រោះ​កូន​បាទទួល​ការងារ​ជោគជ័យ​មួយ​ទៀត ​បន្ទាប់​ពី​ការងារ​សិល្បៈ(តារា​ចម្រៀង​)​ ដែល​កំពុង​តែ​ហុច​ផល​ផ្លែផ្កា​។

លោក​ក៏បន្ត​ថាទៀតថា​ កូន​ស្រី​របស់លោកគឺ​ជា​សិស្ស​ម្នាក់ដែល​ឧស្សាហ៍​រៀនសូត្រ​ណាស់ ​តែ​ដោយ​សារនៅ​ក្នុង​ឆ្នាំ​នេះ​ដែល​ត្រូវជា​ឆ្នាំ​ប្រលង​បាក់ឌុប ​នាង​ក៏​មាន​ការងារ​រវល់ជាច្រើនពីសិល្បៈ​ច្រើន ហើយ​ខាង​ក្រុមហ៊ុន​ ក៏បាន​ទម្លាក់​ការងារជា​ច្រើន​ និង​ពេលខ្លះក៏មាន​ការងារ​ចេញ​ច្រៀងនៅ​តាម​ឆាក​តន្ត្រី​គ្មាន​ពេល​សម្រាកនោះទេ ​ដូចនេះ​ហើយ ​ទើប​កូន​ស្រីរបស់​លោក​មិនសូវ​មាន​ពេលនៅក្នុងការ​រៀន​សូត្របាន​ច្រើន​ដូច​រាល់ៗ​ឆ្នាំ​។

ទោះបីជា​កូន​ស្រីរបស់​លោកមានការ​មមាញឹក​ជាមួយនឹងការងារ​សិល្បៈ​ ក៏​នាង​នៅ​តែខិតខំ​ព្យាយាម​រៀនសូត្រ​ជាមួយ​នឹងគ្រូ ដែលបាន​​មក​បង្រៀន​ដល់​ផ្ទះ​ជា​ច្រើន​មុខ​វិទ្យាផងដែរ ​ដូចនេះ​ហើយ​ទើបបានជា​នាង​ទទួល​បាន​នូវលទ្ធផលដ៏​ប្រសើ​រនៅក្នុងឆ្នាំនេះ។
លោក ​ង៉ែត ដារ៉េត ​ក៏បានបន្ត​ថា​ នៅក្រោយពេលដែលទទួលបាន​ជោគជ័យ​ទាំង​ការ​សិក្សា​ និង​អាជីព​ជាអ្នកសិល្បៈ​លោក​ពិត​ជា​មានអារម្មណ៍ថា អាណិត​កូន​ស្រី​របស់លោកជា​ខ្លាំងណាស់​ ព្រោះ​នាង​នៅ​វ័យក្មេង​ ហើយត្រូវ​បានទទួល​បន្ទុកពី​ការងារ​ជាច្រើន ​ដែលត្រូវតែ​តម្រូវ​អោយ​នាងជាអ្នក​ទទួលរ៉ាបរង​តែ​ម្នាក់​ឯង​គត់។

Comments

comments