មិននឹកស្មានថាម្ចាស់បទ “បុណ្យភូមិ” ជា សុជាតិ កាលប្រលងទី១២ បាននិទ្ទេសល្អដល់ថ្នាក់នឹងសោះ!

0
1712
views

ភ្នំពេញ៖ លោក ជា សុជាតិ គឺជាតារាចម្រៀងវ័យក្មេងមួយដែលបានទទួលការគាំទ្រជាច្រើនពីសំណាកយុវវ័យជាច្រើន តាមរយៈបទចម្រៀង “បុណ្យភូមិ” ដែលជាស្នាដៃនិពន្ធរបស់កូនខ្មែរយើងផ្ទាល់

ដោយគ្រាន់តែចេញមួយបទនេះភ្លាម បានធ្វើអោយកេរ្តិ៍ឈ្មោះរបស់លោក បូករួមទាំងក្រុមរបស់លោកដែលហៅថា “ក្មេងខ្មែរ” គឺត្រូវបានមហាជនជាច្រើនបានចាប់អារម្មណ៍ជាខ្លាំង ព្រោះទាំងទឹកដមនៃសម្លេង សាច់ភ្លេង និងអត្ថន័យនៃបទចម្រៀងមួយនេះ គឺពិតជាមានភាពទាក់ទាញ និងប្លែក ។

ប៉ុន្តែប្រិយមិត្តប្រហែលជាមិនទាន់បានដឹង មិននឹកស្មានដល់ទេថា តារាសិល្បៈយុវវ័យជា សុជាតិ មួយរូបនេះ គឺអាចទទួលបាននូវ និទ្ទេសល្អ កាលពីពេលលោកប្រលងទី12 ទៀតផង។

លោក ជា សុជាតិ ទទួលបាន និទ្ទេសB ដែលជាកម្រិតពិន្ទុស្ទង់ដាមួយ នៅឆ្នាំ២០១៣ ដែលកម្រមានសិស្សប្រលង យកបានណាស់!
ក្នុងនោះលោកក៏មានអ្នកគាំទ្រ និងបានសម្ដែងការកោតសរសើរដល់រូបលោកមិនដាច់ពីមាត់ អំពីសមត្ថភាពនៃការសិក្សារបស់លោក ដែលរហូតទទួលបាននូវនិទ្ទេសល្អយ៉ាងនេះ។

ហើយនេះក៏ជាសារមួយដាស់តឿនទៅដល់យុវវ័យ អោយចេះស្រលាញ់ការសិក្សារៀនសូត្រ ព្រោះមិនថាអ្នកជានរណា ជាតារា ឬក៏ជាមនុស្សសាមញ្ញ
ក៏តែងតែត្រូវការចំនេះវិជ្ជាដែរ ហើយវាជាក៏ជាស្ពានយ៉ាងសំខាន់ដែលអាចចម្លងយើងអោយដើរទៅរកអនាគតដ៏ភ្លឺស្វាងមួយនាថ្ងៃមុខផងដែរ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here