ពេជ្រ សោភា បែរជាត្រូវជួបរឿងស៊យ ត្រូវទទួលយកការវះកាត់ភ្លាមៗតែម្ដង!

0
732
views

ភ្នំពេញ៖ អ្នកនាង ពេជ្រ សោភា គឺជាតារាចម្រៀងស្រី ដែលល្បីលំដាប់ជួរមុខ កំពុងតែមានប្រជាប្រិយភាពខ្លាំងពីសំណាក់យុវវ័យ ដោយសារតែការផលិតបទថ្មីរបស់គាត់ ជាមួយស្ទីលតុបតែងខ្លួនបែបស៊ីវិល័យ បូករួមនឹងក្បាច់រាំប្លែកៗរបស់គាត់ទៀតផង។

ប៉ុន្តែកាលពីម្សិលមិញនេះ អ្នកនាង ពេជ្រ សោភា បានបង្ហោះរូភាពចំនួន ២សន្លឹក ដែលបង្ហាញអោយឃើញថា នាងកំពុងតែចូលពេទ្យធ្វើការវះកាត់ភ្នែកមួយចំហៀងដេលកើតគីស។

នៅក្នុងនោះដែរ អ្នកគាំទ្ររបស់នាង កំពុងមានការព្រួយបារម្ភនោះ ចំពោះសុខភាពរបស់អ្នកនាង ដែលកំពុងតែមានបញ្ហាស្របពេលដែលរដូវកាលភ្ជុំបិណ្ឌបានមកដល់ ក៏ព្រោះតែភ្នែកខាងស្ដាំរបស់ អ្នកនាង គឺមានជំងឺដុះដុំគីសនៅក្នុងភ្នែក ទោះបីជាចង់មិនចង់ ក៏អ្នកនាង ពេជ្រ សោភា ត្រូវតែទទួលយកការវះកាត់ភ្លាមៗតែម្ដង។

ក្រៅពីបានបង្ហោះរូបភាពខាងលើ អ្នកនាង ពេជ្រ សោភា បានសរសេរថា “គ្មានអ្វីឈឺជាងវះភ្នែទេ ដុំគីសនៅក្នុងភ្នែក ។ ឈឺណាស់ម៉ែអើយ”
នេះបើតាម រូបភាពរបស់អ្នកនាង ពេជ្រ សោភា ដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គម(IG) ជាមួយនឹងពាក្យត្អួញត្អែរ ខណៈដែលខ្លួនទើបតែវៈកាត់ទទួលបានជោគជ័យ។

ហើយវាក៏ជារឿងមួយគួរអោយសោកស្ដាយខ្លាំងណាស់សម្រាប់អ្នកគាំទ្ររបស់អ្នកនាង បន្ទាប់ពីបានលេចឮដំណឹងមួយនេះមក ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើននាក់ បានចូលរួមលើកទឹកចិត្ត ហើយថែមទាំងបានជូនពរអោយអ្នកនាង នេះឆាប់ជាក្នុងពេលឆាប់ៗទៀតផង៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here