លី ច័ន្ទ​សីហា សប្បាយចិត្តពេលដឹងថាមានផ្ទៃពោះ ប៉ុន្តែបែរជាខកចិត្តទៅវិញ នៅពេលទៅឆ្លុះអេកូនៅខែទី ៤

0
124
views

កាលពីមុនដំបូង លី ច័ន្ទ​សីហា បានប្រាប់ថា មិន​ថា​កូនប្រុសឬ​កូនស្រី​នោះទេ ក៏នាង​សប្បាយចិត្ត​ដែរ ព្រោះវាគឺជា​កំណើត​កូន​ដំបូង​របស់នាង ប៉ុន្តែ​ក្នុង​ក្តី​ស្រមៃរបស់​នាង​គឺបានធ្លាប់​គិតថា ប្រសិនជាកូន​ដំបូង​គឺទទួលបានកូនប្រុសគឺល្អ ក៏ប៉ុន្តែ​លទ្ធផល​ដែល​នាង​ទើបតែ​ពិនិត្យឃើញនោះ​គឺ​ពេទ្យ​បានប្រាប់ថា​កូនដែល​នៅក្នុង​ផ្ទៃ​របស់​នាង​គឺបែរជា​កូនស្រី​ទៅវិញ រឿងនេះ​បានធ្វើអោយនាង​មានការ​ខកចិត្តជាខ្លាំង ។

​មិន​ថា​ក្រុមគ្រួសារ​ និងស្វាមី​របស់ លី ច័ន្ទ​សីហា សុទ្ធ​តែធ្លាប់មាន​ប្រ​ផ្នូរ​ថា កូនដែលនៅ​ក្នុង​ផ្ទៃ​របស់​នាង​គឺជា​កូនប្រុស រហូតបាន​ធ្វើអោយគ្រប់គ្នា​ត្រៀមខ្លួន​ដើម្បីទទួល​ស្វាគមន៍​សមាជិក​ថ្មី ដែលជា​កូនប្រុស​ដំបូងរបស់ លី ច័ន្ទសីហា ​ផងដែរ តែបន្ទាប់ពី​បានទៅកាន់​មន្ទីរពេទ្យ​ និងអោយ​ពេទ្យឆ្លុះ​អេកូ​មើល គឺស្រាប់តែ​មានលទ្ធផល​មិន​ដូច​អ្វីដែល លី ច័ន្ទ​សីហា ​​និង​គ្រួ​សារបាន​គិតទុក​នោះទេ ដំបូង​ឡើយនាង​ពិត​ជាមាន​អារម្មណ៍​មិនសូវ​សប្បាយចិត្តទេ និង បានខកចិត្ត​យ៉ាងខ្លាំង ។​

តែទោះបីជាមិន​សប្បាយចិត្ត ជាមួយទៅនឹង​លទ្ធផល​បែបនោះក្ដីក៏ លី ច័ន្ទ​សីហា នៅតែបាន​និយាយថា ទោះយ៉ាងណា​ក៏​ជា​កូន នាង​នឹង​ផ្តល់​ក្តី​ស្រឡាញ់​ដល់​កូន​នាង​យ៉ាងខ្លាំង​ក្លាបំផុត ។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here