នៅស្ងាត់ៗ! ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពរថយន្តថ្មី គម្រោងចង់ប្ដូររថយន្តថ្មី

តារា សង្គម

កញ្ញា ឱក សុគន្ធកញ្ញា គឺជាកំពូលតារាចម្រៀងប្រចាំ ផលិតកម្មរស្មីហង្សមាស ដែលកំពុងតែទទួលបាន ការចាប់អារម្មណ៍ និងទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ មហាជន និងការកោតសរសើរមិនដាច់ពីមាត់ នូវទឹកដមសម្លេង និងរូបសម្បត្តិដ៏ស្រស់ស្អាត
លើសពីនេះទៀត កញ្ញាថែមទាំងមានភាពរួសរាយរាក់ទាក់ទៀតផង ដែលធ្វើអោយ Fan ជាច្រើនមានចិត្តស្រឡាញ់កញ្ញាជាខ្លាំង។

បច្ចុប្បន្ននេះគេឃើញថាកញ្ញា ពិតជាមានភាពមមាញឹកជាមួយនឹងការងារមិនចេះចប់ មានដូចជា ចេញបទចម្រៀងថ្មីៗ ថតស្ពតពាណិជ្ជកម្ម ឡើងខនសឺត នៅតាមខេត្តនានា ជារៀងរាល់សប្តាហ៍ និងត្រូវធ្វើជាគ្រូបង្វឹកនៅក្នុងកម្មវិធី “The Voice Kids Cambodia” ផងដែរ។ ជាមួយនឹងខិតខំរបស់កញ្ញានេះហើយ ដែលធ្វើអោយ កញ្ញា មានភាពល្បីល្បាញមកដល់សព្វថ្ងៃ

ភាពជោគជ័យទាំងនេះហើយ ដែលជាកត្តាដែលធ្វើអោយតារាស្រីរូបនេះបានផ្លាស់ប្តូរនូវសម្ភារៈនិយមផ្សេងៗជាច្រើន ជាការពិតកាលពីប៉ុន្មានម៉ោងមុននេះ បានឃើញ កញ្ញាបានបង្ហោះរូបភាពរថយន្តថ្មី នៅក្នុងបណ្ដាញសង្គម IG របស់ខ្លួន ប៉ុន្តែ កញ្ញា មិននបានបញ្ចេញនូវម៉ាករថយន្តនោះឡើយ៕

Comments

comments