ភាពខុសគ្នារវាង គេស្រលាញ់ និង ស្រលាញ់គេ

0
458
views

ការស្រលាញ់​ របស់មនុស្សមាន ២ ប្រភេទខុសគ្នាគឺ គេស្រលាញ់ និង ស្រលាញ់គេ ។ តើអ្នកដឹងទេថា ការស្រលាញ់ ទាំងពីរនេះមានអ្វីខុសគ្នា ? ចំលើយនឹងបង្ហាញ នៅខាងក្រោមនេះ ៖

គេស្រលាញ់
ចំពោះមនុស្សដែលទទួលការស្រលាញ់ពីគេ ប្រហែលជាមនុស្សដែលមានសុភមង្គល ក្នុងជីវិតណាស់ ។ ប៉ុន្តែវាជាការពិត ការដែលគេស្រលាញ់អ្នកនឹងទទួលបាន ៖
– ភាពកកក្តៅ ពីដៃគូរបស់អ្នក
– រាល់ពេលដែលឈ្លោះប្រកែក គេតែងជាមនុស្សដែលចុះចាញ់
– គេតែងតែព្រួយបារម្ភអ្នកគ្រប់ពេល
– គេចាត់ទុកអ្នកជាមនុស្សដែលមានអាទិភាព
– គេមិនស្ទីបន្ទោសអោយអ្នកនៅពេល ដែលអ្នកធ្វើខុស តែផ្ទុយទៅវិញគេ តែលើកទោស និង អាធ្យាស្រ័យអោយអ្នក ដោយស្នាមញញឹម

ស្រលាញ់គេ
តើអ្វីទៅដែលហៅថា ការស្រលាញ់គេ ?
ការស្រលាញ់គេ អ្នកត្រូវលះបង់រឿងជាច្រើនដើម្បីគេ ។ ពេលខ្លះការលះបង់របស់អ្នក មិនទទួលបានផ្លែផ្កាទេ ថែមទាំងធ្វើអោយអ្នក ហត់នឿយក្នុងជីវិតទៀតផង ។
– អ្នកត្រូវព្យាយាមអត់ធ្មត់រាល់ទង្វើរដែលគេធ្វើមកលើអ្នក ព្រោះអ្នកស្រលាញ់គេតែម្ខាង
– រាល់ពេលដែលអ្នកមានរឿងទាស់សំដីគ្នា អ្នកត្រូវចុះចាញ់ ហើយត្រូវប្រើពាក្យសុំទោស ទោះតែអ្នកមិនមែនជាអ្នកខុសក៏ដោយ
– អ្នកត្រូវតែជាសំរបតាមគេ ទោះតែរឿងមួយចំនួន អ្នកមិនចូលចិត្តក៏ដោយ
– ទោះពេលខ្លះអ្នក​មិនចង់អោយគេ ចេញទៅក្រៅជាមួយមិត្តភក្តិរបស់គេ ក៏ដោយ ក៏អ្នកត្រូវតែបង្ខំចិត្ត អោយគេទៅ ព្រោះអ្នកដឹងយ៉ាងច្បាស់ថា ទោះតែអ្នកឃាត់ក៏គេមិនស្តាប់អ្នកដែរ
– អ្នកត្រូវញញឹមទទួល រាល់ពាក្យកុហករបស់គេ

ដូច្នេះប្រសិនបើអ្នក យល់ថាការស្រលាញ់របស់អ្នក ហាក់បីដូចជាហត់នឿខ្លាំងណាស់ អ្នកគួរតែបោះបង់ស្នេហាមួយនេះចោលទៅ ។ ហើយរងចាំទទួលស្នេហាមួយដែល គេស្រលាញ់អ្នកខ្លាំង រឺស្នេហាដែលមានការស្រលាញ់ទៅ ស្រលាញ់មក ។ ជូនពរអ្នកទាំងអស់គ្នា ជួបស្នេហាដែល ពោរពេញដោយ សុភមង្គល និង ភាពកក់ក្តៅ ។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here