ទៅ​លេង​អង្គរវត្ត សាក​មើល​ស្រមោល​ចម្រឹង​បង្អួច អ្នកនឹង​ឃើញ​ចំណុច​ដ៏​អស្ចារ្យ

0
7634
views

ប្រាសាទ​អង្គរវត្តខ្មែរយើង គឺ​ជា​សំណង់​អច្ឆរិយដ៏អស្ចារ្យដែលមាន​តែ​មួយ​គ្មាន​២ លើ​លោកនេះ ដែល​ដូន​តា​ខ្មែរយើង​បន្សល់​ទុកអោយ​មក​ដល់​សព្វ​ថ្ងៃនេះ និង​មាន​តម្លៃដែល​មិន​អាច​កាត់​ថ្លៃ​បានឡើយ។ ហើយក្រៅ​ពី​មានចំណុច​ដ៏​អស្ចារ្យ​ជា​ច្រើន គឺនៅ​មាន​ស្រមោល​ចម្រឹង​បង្អួច​នៃ​ប្រាសាទអង្គរវត្តខ្មែរយើង ដែលយើង​គ្រប់​គ្នា​មិនដែល​នឹក​ស្មាន​ថា បុព្វបុរស​ខ្មែរយើង​អាច​គិតបាន​ដល់​ឡើយ។

ចម្រឹង​នៃ​បង្អួចរបស់​ប្រាសាទ​អង្គរ​វត្ត​នៃ​ខេត្ត​សៀមរាប​នោះ គឺបាន​បង្កប់​នូវ​អាថ៌​កំបាំង​ដ៏​អស្ចារ្យមួយ ដែល​យើងគ្រប់គ្នា​ភាគ​ច្រើន​មិនបាន​ចាប់​អារម្មណ៍នោះទេ នៅពេលដែលយើងបានទៅលេងអង្គរវត្ត ម្ដងៗ។ បើ​តាម​លោក ​កាន់ សុខ​ម៉េង ដែល​ជា​​មគ្គុទ្ទេសក៍​ប្រចាំ​ប្រាសាទ​អង្គរវត្ត លោកបាន​បក​ស្រាយ​ពី​អាថ៌​កំបាំង​នោះ​ថា ស្រមោល​ពន្លឺ​ថ្ងៃ ដែលបាន​ជះ​ចូលមក​តាម​ចន្លោះ​ចម្រឹង​បង្អួច​នៃ​ប្រាសាទ​អង្គរ​វត្ត ​គឺ​ជា​ប្រាសាទ​កំពូល​ប្រាំ និង​កំពូល​៣ របស់​ប្រាសាទ​ផ្ទាល់​តែ​ម្ដង។

ហើយភាព​អស្ចារ្យ​នេះ គឺពិត​ជា​គំនិត​ច្នៃ​ប្រឌិតដ៏អស្ចារ្យ​​របស់​ដូន​តា​ខ្មែរយើង ដែលបាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ ចំនុចរឹត​តែ​ពិសេស​ទៅ​ទៀត​នោះ គឺ​ស្រមោល​នៃ​ចម្រឹងនោះ បាន​បង្ហាញ​អោយឃើញជា​កំពូល​ប្រាសាទ​ឆ្លាស់​គ្នា​យ៉ាង​ប្រណិត ​និង​ពោរពេញ​ទៅដោយក្បូរក្បាច់​រចនា​ដ៏​​ល្អ​ឯក​ទៀត​​ផង។

ក្នុង​នាមយើង​ជា​កូន​ខ្មែរ ត្រូវ​ដឹង​ពី​ភាព​អស្ចារ្យ​របស់​ប្រាសាទ​អង្គរវត្តខ្មែរយើងអោយបានច្រើន ដើម្បី​បង្ហាញ​ទៅ​កាន់​បរទេស និង សូមជួយចែករំលែកអត្ថបទនេះទាំងអស់គ្នាផង ដើម្បីអោយកូនខ្មែរគ្រប់រូបបានដឹង ពីភាព​អាថ៌​កំបាំង​ដ៏​អស្ចារ្យមួយនេះ នៃប្រាសាទអង្គរវត្តខ្មែរយើង។

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here