ស្ងាត់ៗ​ ឋានសួគ៌បូកគោ ដូរ​ទៅ​​ឈ្មោះ «សុខាឋានសួគ៌» បង្ក​ការ​ងឿងឆ្ងល់គ្រប់គ្នា

0
128
views

ឋានសួគ៌បូកគោ គឺ​ជារមណីយដ្ឋាន​ប្រវត្តិសាស្រ្ត និង​ត្រូវ​បាន​ក្រុមហ៊ុនសុខាបាន​អភិវឌ្ឍ​កាន់​តែ​ទំនើបថែមទៀត ​ដែល​ធ្វើ​អោយទីនោះកាន់​តែ​ពេញ​និយម​ទៅ​ ហើយកន្លែងកម្សាន្ត​ឋានសួគ៌បូកគោនោះ ក៏បានប្ដូរឈ្មោះ​ទៅជា «សុខាឋានសួគ៌» ជា​ផ្លូវការ។

បើយោងទៅតាម​​ការ​បង្ហោះនៅ​លើ​ទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​សុខា​ឈ្មោះ “Sokha Thansur Resort” បាន​ចាប់​ផ្តើម​ប្រើប្រាស់​ និង​បានប្ដូរ​ឈ្មោះ “ឋានសួគ៌បូកគោ” ទៅ​ “សុខាឋានសួគ៌” នៅអំឡុង​ពាក់​កណ្តាល​ខែសីហា​ ពោល​គឺមក​ទល់​ពេល​នេះគឺ​បាន​ដូរ​ឈ្មោះ​ថ្មី ប្រហែលជា​ជាង ១ ខែមកហើយ។ ប៉ុន្តែ​​​ការ​ប្ដូរ​ឈ្មោះ​ស្ងាត់ៗ​បែប​នេះ​ ក៏បានបង្ក​អោយមានការ​ងឿងឆ្ងល់​​ និង​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ដែល​បាន​ទៅលេងកម្សាន្តនៅទីនោះ ឯ​អ្នក​ដែលមិន​ទាន់​បាន​ទៅ​លេងនៅ​រមណីយដ្ឋាន​ពពកវិល​មួយនេះ ក៏​មិន​ទាន់​បាន​ដឹង​ថាបាន​ប្ដូរ​ឈ្មោះនៅ​ឡើយទេ។

យ៉ាងណា​ខាង​ក្រុមហ៊ុន​ឈ្មោះ “Sokha Thansur Resort” ​ក៏​មិន​បាន​បញ្ជាក់​ផងដែរ​ ពី​មូលហេតុ​ដែលដូរ​ឈ្មោះ​រមណីយដ្ឋាន​ប្រវត្តិសាស្រ្តជា​ទី​ពេ​ញ​និយមនោះ ។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here