ស្រីស្អាតវ័យក្មេងម្នាក់បានប្រកាស ស្វែងរកអ្នកមានរៀបការ! ប្រធានក្រុមហ៊ុនម្នាក់បានឆ្លើយតបដាក់ទៅវិញយ៉ាងចត់បាយ

0
198
views

យើងខ្ញុំសូមកែប្រែសម្រួលពីភាសាអង់គ្លេសនូវរឿងអប់រំមួយដែលចង់អោយនារីទាំងឡាយកុំអាងតែសម្រស់របស់ខ្លួនតែត្រូវអាងសមត្ថភាពផ្ទាល់របស់ខ្លួនវិញជាជាងការពឹងពាក់ទៅលើបុរស។

នារីដ៏ស្រស់ស្អាតម្នាក់បានធ្វើការបង្ហោះសារមួយនៅលើបណ្ដាញសង្គមជាមួយនឹងរូបភាពយ៉ាងសិចស៊ីរបស់នាង។ សារនោះបានសរសេររៀបរាប់ថា៖

“តើ​ខ្ញុំ​គួរ​តែធ្វើ​បែប​ណាទៅ ទើប​អាច​បានរៀប​ការ​ជាមួយនឹង​អ្នក​មាន​បានទៅ? និយាយអោយត្រង់ចុះ ឆ្នាំ​នេះ នាងខ្ញុំ​មានអាយុ ២៥​ឆ្នាំ​ ហើយ។ នាងខ្ញុំ​មាន​រូប​សម្បត្តិ​ល្អ ស្រស់​ស្អាត ទាន់​សម័យ និង​មានភាពទាក់​ទាញ​ខ្លាំងណាស់។ ហើយខ្ញុំ​ចង់​រៀប​ការ​ជាមួយ​បុរសដែលមាន​លុយច្រើន​ម្នាក់ ដែលគាត់អាច​មាន​ចំណូល​ចំនួន ៥០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬ​ក៏លើស​ពី​នេះ។”

“អ្នក​ទាំងអស់គ្នាប្រហែល​ជាគិតថា រូបខ្ញុំ​នេះជាមនុស្សលោភលន់​ហួស​ហេតុ​ពេកហើយ ប៉ុន្តែ​សូមជម្រាបជួនថា ទោះបីជាចំណូល​ប្រចាំ​ឆ្នាំ​ត្រឹម១​លានដុល្លារ​ក្នុង​មួយ​ឆ្នាំក៏ដោយក៏គេនៅតែចាត់​ទុក​ថា​អ្នក​ត្រឹមតែជាអ្នកមាន​ថ្នាក់​កណ្ដាល​ប៉ុណ្ណោះ​នៅ​ក្រុង New York។”

“តម្រូវ​ការ​របស់នាងខ្ញុំ​មិន​ខ្ពស់​ពេក​នោះទេ។ តើ​មាន​អ្នក​ណាខ្លះដែលកំពុងតែឃើញសារនេះទេ ហើយដែល​មាន​ចំណូល​ប្រចាំ​ឆ្នាំ ៥០ម៉ឺន​ដុល្លារ​ដែរទេ។ តើ​អ្នក​ទាំង​អស់គ្នា​សុទ្ធតែបាន​រៀប​ការ​រួចអស់​ហើយ​មែន​ទេ? បើសិនអ្នកបានឃើញខ្ញុំ ហើយ​ចង់​សូរទៅខ្ញុំ​ថា៖ តើធ្វើ​ម៉េច​ទើប​អាច​រៀប​ការ​ជាមួយ​ខ្ញុំ​បាន?”

“ជាការពិត មនុស្ស​ដែល​ខ្ញុំ​ធ្លាប់បាន​ណាត់​ជួប គឺអ្នកដែល​មាន​បំផុត​នោះគឺមាន​ចំណូល​ប្រចាំ​ឆ្នាំ ត្រឹម​តែ ២៥​ម៉ឺន​​ដុល្លារ តែ​ប៉ុណ្ណោះ ពោលគឺមិនទាន់បានគ្រប់គ្រាន់នឹងតម្រូវការនាងខ្ញុំទេ។”

បើ​សិន​ជា​យើងទៅ​រស់​នៅ​តំបន់​ដែល​មាន​ការ​ចំណាយប្រាក់​ខ្ពស់ ដូចជាភាគ​ខាង​លិច​ទីក្រុង New York ចំណូល​ត្រឹម​ជាង ២៥​ម៉ឺន​ដុល្លារនោះគឺមិន​ល្មម​ចាយគ្រប់​គ្រាន់នៅ​ឡើយនោះទេ។

ហើយខ្ញុំ​ចង់​សួរ​សំនួរចំនួន ៤ សំនួរដូចខាងក្រោម៖

១. តើ​កន្លែង​ណាខ្លះ ដែល​អ្នក​មានលុយ​តែងតែ​ទៅ​ដើរ​កម្សាន្ដ? (សូមប្រាប់ឈ្មោះខ្ញុំដូចជា ​រង្គសាល ភោជនីយដ្ឋាន ឬកន្លែង​ហាត់​ប្រាណ ជាដើម)

២. តើនាង​ខ្ញុំ​គួរតែ​ស្រលាញ់​បុរសដែលមាន​អាយុ​ខ្ទង់​ប៉ុន្មានឆ្នាំដែរ?

៣. ហេតុ​អ្វីបានជា​ភរិយា​របស់​អ្នក​មាន ច្រើន​តែ​មានរូប​សម្រស់​ធម្មតា? ខ្ញុំបាន​ជួប​នារី​មួយ​ចំនួន មើល​ទៅ​ដូច​ជា​គ្មានអ្វី​ស្អាត​ទេ តែ​ហេតុ​អ្វីបាន​គេ​អាច​រៀប​ការ​ជាមួយ​អ្នក​មានទ្រព្យហូរហៀរ​បានដូចច្នេះ?

៤. តើ​បុរសៗគិត​ថា​លក្ខណៈ​សម្បត្តិ​បែប​ណាដែរ ទើប​អ្នក​ព្រមរៀប​ការ​ជា​ប្រពន្ធ ហើយ​លក្ខណៈ​បែប​ណា​ដែលអ្នក​យក​ត្រឹម​ជា​មិត្ត​ស្រីកំដរការលេងសើច?

ពី​ខ្ញុំ ស្រីស្អាត!

ចៃដន្យ​អីអ្នក​ជំនួញម្នាក់បានឃើញការបង្ហោះរបស់នាង។ ហើយគាត់គឺជា CEO នៃក្រុមហ៊ុនមួយដែលមានឈ្មោះថា J.P Morgan។ ហើយគាត់ក៏បានឆ្លើយតបទៅវិញយ៉ាងក្បោះក្បាយថា៖

“សួស្ដី ស្រីស្អាត! ខ្ញុំ​បាន​ឃើញការបង្ហោះសាររបស់នាង និងបានអាន​​រួច​ហើយ។ មិន​មែនមាន​តែ​នាង​ទេ ដែរសួរសំនួរ​បែប​នេះ នារី​ភាគ​ច្រើន​សុទ្ធតែ​ចង់​ដឹងដូចនាងដែរ។ រូបខ្ញុំ​មាន​ចំណូល​លើស​ពី ៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ អញ្ចឹងខ្ញុំ​ត្រូវ​តាមដែល​នាង​ចង់​បាន​ហើយមែនទេ? ហើយខ្ញុំចង់ផ្ដល់ចម្លើយទៅនាងថា៖”

“បើតាម​ទស្សនៈ​អ្នក​វិនិយោគដូចជារូបខ្ញុំ បើ​ខ្ញុំ​បានរៀបការ​ជាមួយ​នាងនោះ វា​ពិតជា​ការ​សម្រេច​ចិត្តមួយ​ដ៏ខុសឆ្គងធំមួយ។ វាជាការពិត សព្វថ្ងៃនាងពិតជាមានសម្រស់ស្រស់ស្អាត ប៉ុន្តែនាងមានអាយុទើបតែ ២៥ឆ្នាំនោះទេ។ ក្នុងរយៈពេល ១០ ទៅ ១៥​ឆ្នាំខាងមុខទៀត សម្រស់​របស់នាង ប្រាកដ​ជាត្រូវ​បាក់ទ្រុឌទ្រោមហើយ តែ​លុយរបស់​ខ្ញុំនៅតែ​កើនឡើងជារៀង​រាល់​ថ្ងៃ។”

“ពេលនោះនាង​ប្រៀបដូច​ជាផលិលតផល​ដែលត្រូវបាន​ធ្លាក់​ថ្លៃអញ្ចឹង ចំណែក​ខ្ញុំវិញ​ជា​ផលិតផល​ដែល​ឡើង​ថ្លៃរហូត។ ជាទូទៅនៅពេល​ណាដែល ទំនិញ​ចាប់​ផ្ដើម​ធ្លាក់​ថ្លៃ គេច្បាស់ជាលក់វា​ចេញ​វិញ​ហើយ គេមិនទុកយូរនោះទេ។”

“នាងត្រូវយល់ថា បើគេជាអ្នក​មាន​ចំណូល ចាប់ពី៥០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំនោះ គេមិន​មែន​ជា​មនុស្ស​ល្ងង់​ឡើយ។ ពួកគេអាចណាត់ជួបអ្នក វាគ្រាន់តែជាការសប្បាយ តែមិនមែនជាការរៀបការជាមួយនាងឡើយ។”

“បោះ​បង់​គំនិតដែលចង់​រៀប​ការ​ជាមួយ​ពួកគេទៅស្រីស្អាត បើសិនជានាងអាងតែលើសម្រស់តែមួយមុខនោះ។ នាង​គួរតែ​ពង្រឹង​ខ្លួន​ឯង ដើម្បី​អាចរក​បាន​ចំណូល​ ៥០ម៉ឺន​​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​វិញវាល្អជាងដើរស្វែងរកអ្នកមានដែលល្ងង់ទៅរៀបការជាមួយនាង។”

រឿងនេះដែរយើងមិនច្បាស់ថាវាជារឿងពិតឬប្រឌិតនោះឡើយ
ប៉ុន្តែស្ដាប់ទៅដូចជាមានហេតុផលទំនងស្របតាមទិដ្ឋភាពសង្គមជាក់ស្ដែងនាពេលបច្ចប្បន្ននេះដែលនារីៗមួយចំនួនដែលអាងតែសម្រស់ដើម្បីទាក់អ្នកមានទ្រព្យសម្បត្តិ តែអ្នកត្រូវចាំ អ្នកដែលមានទ្រព្យក៏គេមិនល្ងង់ប៉ុន្មានដែរដោយពួកគេមិនមែនចេះតែសម្រេចចិត្តរៀបការងាយៗ ជាមួយនារីដែលមិនសូវមានគ្រប់លក្ខណៈសម្បត្តិនោះទេ។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here