អស្ចារ្យណាស់! ភេសជ្ជៈទាំងនេះ អាចជួយលាងពោះវៀនអ្នកបាន​ ត្រឹមតែរយៈពេល៧ថ្ងៃ!

0
65
views

រាងកាយមនុស្សយើងតែងមានជាតិពុលជាច្រើន ដែលនេះជាមូលហេតុនៃជម្ងឺនានាធ្វើឱ្យសុខភាពធ្លាក់ចុះផងដែរ។ ឯសភាពស្បែកក៏មិនភ្លឺថ្លា និងកាន់តែចាស់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកពោះវៀនក៏ធ្វើទុកគ្មានសុខភាពល្អ ដោយសារការទទួលទានអាហារពោរពេញទៅដោយសារជាតិគីមី។

ប៉ុន្តែកុំបារម្ភថ្ងៃនេះខ្មែរឡូតសូមចែករំលែកភេសជ្ជៈផ្សំពីរូបមន្តសាមញ្ញ សម្រាប់សម្អាតពោះវៀន បានដោយខ្លួនឯងក្នុងរយៈពេល ត្រឹមតែ៧ថ្ងៃ គ្មានការរំខាន និងជាភេសជ្ជៈបំបាត់ជាតិពុលចេញពីរាងកាយផងដែរ។ ភេសជ្ជៈទាំងនោះមានដូចជា៖

១. ទឹកក្រូចឆ្មារ៖ វាមានគុណសម្បត្តិក្នុងការបំបាត់ជាតិពុលចេញពីពោះវៀន ធ្វើឱ្យមានកម្លាំង និងអាចជួយយើងក្នុងការសម្រកទម្ងន់ផងដែរ។ វាសម្បូរទៅដោយ វីតាមីនC ជំនួយកោសិកាពោះវៀនបណ្តេញសារជាតិអាក្រក់ និងជួយដល់ប្រព័ន្ធរំលាយ អាហារ។ គួរទទួលទានពេកក្រោកពីគេងរាល់ព្រឹក​​ ដើម្បីជាការបណ្តេញកាកសំណល់ ពីពោះវៀនបានល្អ។

២.ទឹកខ្ញី៖ ខ្ញីមានលក្ខណៈសម្បត្តិក្នុងការប្រឆាំង នឹងការរលាកដ៏លើសលប់ របស់ពោះវៀន វាជួយកាត់បន្ថយអាស៊ីតលើស ក្នុងក្រពះពោះវៀន ល្អសម្រាប់អ្នកដែលមានការចាល់ជាតិអាស៊ីត ជំនួយឈាមបានយ៉ាងល្អប្រសើរ។ គួរប្រើខ្ញីស្រស់ ឬដាំលាយជាមួយទឹក ឬប្រើម្ស៉ៅខ្ញីលាយទឹកក៏បាន ទទួលដើម្បីព្យាបាលជម្ងឺរលាកក្រពះពោះវៀន និងមានប្រសិទ្ធភាពសម្អាត ពោះវៀនបានល្អក្នុងរយៈពេលត្រឹម១សប្តាហ៍​បើទទួលទានវាបានទៀងទាត់។

៣.ទឹករមៀត៖ វាអាចនឹងពិបាកទទួលទានបន្តិច តែវាមានផ្ទុកវីតាមីនA វីតាមីនC វីតាមីនK ធ្វើ ល្អសម្រាប់ពោះវៀនជួយឱ្យមានដំណើរការល្អ មិនតែប៉ុណ្ណោះវា ក៏ត្រូវបានប្រើគ្រឿងសំអាងថែរក្សាស្បែក ធ្វើឱ្យស្បែករលោង ចិញ្ចឹមស្បែករបស់អ្នក ព្រោះវាសម្បូរទៅដោយសារធាតុ ប្រឆាំងអុកស៊ីតកម្ម ដើម្បីជួយការពារយើងពី ជម្ងឺមហារីក។ ហើយវាក៏អាចប្រឆាំងវីរុស បាក់តេរី ផ្សិត និងប្រឆាំងនឹងការរលាក។

៤. តែបៃតង៖ ជាភេសជ្ជៈដែលត្រូវបានគេពេញនិយមយ៉ាងខ្លាំង ព្រោះលក្ខណៈ ពិសេសគឺវាមានសារធាតុប្រឆាំងភាពចាស់ កំចាត់ជាតិពុល បណ្តេញកាកសំណល់ អាក្រក់ពីពោះវៀនតូចធំ វាចិញ្ចឹមរាងកាយ និងខួរក្បាល អាចជួយរក្សាឆ្អឹងឱ្យរឹងមាំ បណ្តាលឱ្យខ្យល់ដង្ហើមល្អ ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមានតុល្យភាព។ ដោយគ្រាន់តែផឹកតែបៃតងមួយថ្ងៃ១-២ពែង នោះមានន័យថា អ្នកបានថែរក្សាខ្លួនឯង ជាពិសេសពោះវៀនឱ្យមានសុខភាពល្អជានិច្ច។

ដូច្នេះភេសជ្ជៈទាំងនោះអាចជួយបំបាត់ជាតិពុលពីរាងកាយ និងពោះវៀនបាន យ៉ាងមានប្រសិទ្ធិភាពលើកកម្ពស់សុខភាពរាងកាយរបស់យើងឱ្យបានល្អ មិនគួរមើលរំលងទេ៕

ប្រភព : បរទេស

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here