ខ្លីៗពីដំណាក់កាល នៃការព្យាបាលជំងឺរលាកថ្លើមប្រភេទ B

0
32
views

យើងសង្កេតឃើញថាជំងឺក្រិនថ្លើម និងដុំសាច់មហារីកថ្លើម មានអត្រាកើនឡើងជាលំដាប់។ ជំងឺនេះបង្កឡើងដោយមូលេហតុចម្បងបីគឺ៖
– វីរុសរលាកថ្លើមប្រភេទ B ឬ C
– ការបរិភោគស្រាច្រើនហួសកម្រិតជាដើម
– ការប្រើប្រាស់ថ្នាំច្រើនហួសកម្រិត និងរយៈពេលវែង
នៅប្រទេសកម្ពុជាយើង វីរុសរលាកថ្លើមប្រភេទ B មានអត្រាច្រើនជាង ហើយក៏ជាមូលហេតុដ៏ចម្បង ដែលបង្កជាជំងឺមហារីកថ្លើម ដូច្នេះហើយទើបមន្ទីរពេទ្យកាល់ម៉ែត សូមជម្រាបជូនបងប្អូនប្រជាជនយើងអោយយល់ដឹងពីការព្យាបាលជាគោលសំខាន់ៗ សម្រាប់វីរុសរលាកថ្លើមប្រភេទ B នេះ។


ការព្យាបាលជំងឺរលាកថ្លើមប្រភេទ B នេះមាន ២ ដំណាក់កាលសំខាន់គឺ៖

១- ដំណាក់កាលទី ១៖ ការប្រើថ្នាំដើម្បីកំចាត់វីរុស មិនអោយមានវីរុសក្នុងឈាមទៀត ដែលជាទូទៅវាត្រូវការរយៈពេលចាប់ពី ៣ខែ ទៅ៦ខែ ទៅតាមបរិមាណនៃចំនួនវីរុស។ ប៉ុន្តែពេលដែលអស់វីរុសនេះ មិនមែនមានន័យថា អ្នកជំងឺបានជាសះស្បើយនោះទេ ព្រោះវានៅមានវីរុសនៅជាប់នឹងកោសិកាថ្លើមរបស់យើង ដែលវាអាចបង្កើតវីរុសមកវិញបានគ្រប់ពេល។

២- ដំណាក់កាលទី ២៖ ការគ្រប់គ្រងកុំអោយមានវីរុសឡើងវិញ។ ដំណាក់កាលនេះមានសារៈសំខាន់ណាស់ ដើម្បីទប់កុំអោយ មានការផលិតវីរុសនេះចូលមកក្នុងឈាមវិញ ដែលអាចបង្កអោយខូចសាច់ថ្លើមបន្តទៀត។ ការព្យាបាលនេះវាត្រូវការរយៈពេល អាចពី ១ឆ្នាំ ទៅ ៥ឆ្នាំ ព្រោះវាអាស្រ័យលើប្រព័ន្ធការពាររបស់យើង ថាអាចបង្កើតអង់ទីករបានឬទេ (ជាទូទៅមានប្រហែល ៥%ប៉ុណ្ណោះ ដែលអ្នកទទួលការព្យាបាល អាចមានការកកើតប្រព័ន្ធការពារវីរុសនេះ) បើអង់ទីករដុះ និងមានចំនួនគ្រប់គ្រាន់ទើបយើងអាចបញ្ឈប់ការព្យាបាលបាន។
ទោះយ៉ាងណាក៏ដោយសូមបងប្អូនមិនត្រូវអស់សង្ឃឹមនោះទេ ព្រោះថាបើបងប្អូនបានតាមដានពិនិត្យ និងព្យាបាលបានត្រឹមត្រូវ គ្រូពេទ្យអាចជួយព្យាបាលថ្លើមបងប្អូនបាន ដោយជៀសវាងពីការក្រិន និងមានដុំសាច់ក្នុងថ្លើម។ ប្រសិនបើបងមានបញ្ហាដូចនេះ សូមប្រញាប់មកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here