ស្វែងយល់ពីការគេងមិនលក់!

0
77
views

១) អ្វីទៅជាការគេងមិនលក់?
ការគេងមិនលក់គឺជាស្ថានភាពដែលយើងពិបាកគេង បើទោះជាយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់គេងក៏ដោយ។ ការគេងមិនលក់អាចជាការគេងក្រលក់ ការភ្ញាក់ច្រើនដង ឬការឆាប់ភ្ញាក់ហើយគេងទៅវិញមិនលក់ ជាដើម។


២) អ្វីខ្លះជាផលវិបាកនៃការគេងមិនលក់?
ផលប៉ះពាល់ខ្លះៗនៃការគេងមិនគ្រប់គ្រាន់រួមមាន៖
– ងងុយគេងនៅពេលថ្ងៃ
– អស់កម្លាំង
– អារម្មណ៍មិនមូល
– ការចងចាំចុះអន់ថយ
– ពិបាកសម្រេចចិត្ត
– ឆាប់ខឹងមួម៉ៅ
– អន្ទះអន្ទែង ងាយមានគ្រោះថ្នាក់ផ្សេងៗ ជាដើម។


៣) អ្វីខ្លះដែលអាចនាំឲ្យគេងមិនលក់?
ការគេងមិនលក់អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាង ដូចជា៖
– មូលហេតុផ្លូវកាយ: ក្រពះមិនរំលាយអាហារ ការឈឺចាប់លើរាងកាយ ជំងឺបេះដូង ជំងឺហឺត រលាកឆ្អឹងប្រហោងមុខ ជាដើម។
– មូលហេតុផ្លូវចិត្ត: មានអារម្មណ៍តានតឹង ព្រួយបារម្ភច្រើន មានអារម្មណ៍ជ្រួលច្របល់ ខឹងសម្បារ មានអារម្មណ៍សោកសៅ ជាដើម។
– មូលហេតុទាក់ទងនឹងរបៀបរបបរស់នៅ: ផឹកកាហ្វេ ឬតែច្រើន ផឹកស្រានៅពេលយប់ ហូបអាហារច្រើនពេកមុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង មិនសូវបានហាត់ប្រាណ គេងថ្ងៃច្រើន គេងមិនទៀងពេល ជាដើម។
– មូលហេតុទាក់ទងនឹងបរិស្ថាន: កន្លែងគេងមានសម្លេងរំខាន បរិយាកាសអាប់អួរ កន្លែងគេងមានពន្លឺខ្លាំងពេក រស់នៅគ្នាច្រើន ជាដើម។


៤) ការព្យាបាលការគេងមិនលក់៖
ថ្វីបើការគេងមិនលក់ម្ដងម្កាល និងក្នុងរយៈពេលមួយទៅពីរថ្ងៃអាចជារឿងធម្មតា ដែលមនុស្សគ្រប់គ្នាអាចជួបប្រទះក៏ដោយក្ដី ក៏ការគេងមិនលក់ញឹកញាប់ និងក្នុងរយៈពេលយូរ ទាមទារឲ្យមានការពិគ្រោះ និងវាយតម្លៃឲ្យបានដិតដល់ ដើម្បីព្យាបាលទៅតាមមូលហេតុដែលនាំឲ្យគេងមិនលក់។ ការប្រើប្រាស់ថ្នាំងងុយគេងដោយចិត្តឯង មិនមែនជាជម្រើសល្អទេ ព្រោះការប្រើវាយូរៗទៅអាចបណ្ដាលឲ្យប្រើលែងត្រូវ និងត្រូវការប្រើថ្នាំកាន់តែច្រើនទៅៗ។
ប្រសិនបើលោកអ្នកមានការរំខានដោយបញ្ហាគេងមិនលក់យូរ សូមមកទទួលសេវាពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជាគុណប្រយោជន៍ដល់សុខភាព។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here