ប្រុងប្រយ័ត្នការឈ្លក់ទឹកដោះរបស់ទារក!

0
99
views

ការបំបៅដោះគឺជាមធ្យោបាយផ្តល់អាហារតែមួយគត់ចំពោះទារក។ ទារកទើបនឹងកើតអាចប្រឈមនឹងការឈ្លក់ប្រសិនបើការបំបៅមិនបានត្រឹមត្រូវ។
១) អ្វីទៅជាការឈ្លក់ទឹកដោះ?
ជាការលេបចូលទឹកដោះដោយចៃដន្យទៅក្នុងសួត។ ការឈ្លក់នេះទៀតសោតអាចបង្កអោយមានផលប៉ះពាល់ដល់សុខភាពទារកយ៉ាងខ្លាំង។
២) កត្តាអ្វីខ្លះដែលធ្វើអោយទារកឈ្លក់?
ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖
– ទារកដែលកើតមិនគ្រប់ខែ រឺទំងន់មិនគ្រប់
– ទារកដែលមានបញ្ហាបេះដូង
– ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់
រឺក្រអូមមាត់
– ទារកដែលក្អែរញឹកញាប់
– ក្រៅពីនេះក៏មានការរៀបចំស្ថានភាពទារកអោយបៅ រឺការបំបៅ
មិនបានត្រឹមត្រូវ


៣) តើមានផលវិបាកអ្វីខ្លះ ប្រសិនបើទារកឈ្លក់ទឹកដោះ?
– អាចបង្កអោយមានរលាកផ្លូវដង្ហើម រឺរលាកសាច់សួតពីស្រាល
ដល់ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតក៏មាន
– ទារកអាចមានបញ្ហាកង្វះជាតិទឹក រឺអាហារូបត្ថម្ភ
– ទារកអាចនឹងមិនសូវឡើងទំងន់

៤) តើមានសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថាទារកមានឈ្លក់ទឹកដោះ?
ជាទូទៅរោគសញ្ញាស្តែងចេញ ទៅតាមភាពញឹកញាប់នៃការឈ្លក់ និងបរិមាណឬប្រភេទទឹកដោះដែលបានឈ្លក់។
រោគសញ្ញាអាចមាន៖
– លែងចង់បៅ រឺងាកចេញ
– ប្តូរពណ៌សំបុរពីក្រហម ទៅជាស្វាយ រឺខ្មៅ
– ពិបាកដកដង្ហើម ដង្ហក់ រឺឈប់ដកដង្ហើម
– ក្អក ពេលកំពុងបៅ រឺក្រោយបៅ
– ក្រៅពីនេះអាចមានជារលាកសួតរ៉ាំរ៉ៃ រឺញឹកញាប់
៥) តើធ្វើដូចម្តេចកុំអោយទារកឈ្លក់ទឹកដោះ?
ការឈ្លក់ដែលប្រឈមនឹងគ្រោះថ្នាក់ គឺភាគច្រើនដោយការបំបៅទឹកដោះគោ។
– ប្រសិនបើបំបៅទារកដោយទឹកដោះគោម្ស៉ៅ ត្រូវជ្រើសរើស
ក្បាលដបដែលសាកសមទៅតាមអាយុរបស់ទារក។
– ត្រូវបំបៅទារកដោយដាក់មាត់ទារកអោយស៊ប់នឹងក្បាលដោះ
រឺក្បាលដប។
– រៀបចំស្ថានភាពទារកអោយបានត្រឹមត្រូវដោយលើកទារក
បញ្ឆិតអោយបានប្រហែល ៣០ដឺក្រេពីផ្ទៃរាប រាល់ពេលបំបៅ។
– ក្រោយពេលបំបៅលើកទារកផ្អោបលើខ្លួន និងស្មា ដោយអង្អែល
ខ្នងតិចៗអោយបានយ៉ាងតិច៣០ទៅ៦០នាទី មុននឹងដាក់អោយ
ទារកគេងលើផ្ទៃរាបស្មើវិញ។
– ប្រសិនបើទារកក្អែរញឹកញាប់ សូមព្យាយាមបំបៅទារកតិចៗ
តែញយដង។
សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ប្រសិនបើកូនលោកអ្នកនៅតែមានអាការៈឈ្លក់ញឹកញាប់។
សូមចងចាំថា“ទឹកដោះម្តាយគឺជាជំរើសអាហារដ៏មានសុវត្ថិភាពតែមួយគត់ចំពោះទារកដែលទើបនឹងកើត។”

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here