តារាកំប្លែងស្រីបានទម្លាយរឿងពិតហើយរបស់នាង ដែលពាក់ព័ន្ធទៅនឹងដំណឹង ថាអ្នកនាង និងនាយកៃដ

0
1354
views

ភ្នំពេញៈ អ្នកនាង ស្រេង សុកាន់ដា ហៅនាង ខ្ញុង ដែលជាតារាកំប្លែងស្រីបានទម្លាយរឿងពិតហើយរបស់នាង ដែលពាក់ព័ន្ធទៅនឹងដំណឹង ថាអ្នកនាង និងនាយកៃដ គឺពិតជាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅគឺលើសពីមិត្តរួមការងារទៅទៀត។

ហើយតារាកំប្លែងស្រីរូបនេះ ក៏បានសារភាពថាសព្វថ្ងៃនេះខ្លួន និងនាយកៃដ គឺពិតជាមានទំនាក់ទំនងស្នេហា ដូចដែលអ្វី អ្នកគាំទ្រសង្ស័យពិតមែន។

ហើយលើសពីនេះទៅទៀត ចំពោះតារាកំប្លែងប្រុសស្រីមួយគូនេះ ក៏បានចាប់ផ្ដើមរួមរស់ជាមួយនឹងគ្នាដូចជាប្ដីប្រពន្ធ រយះពេលជាងមួយខែទៅហើយ បន្ទាប់ពីអ្នកទាំងពីរបានធ្វើការរៀបចំពិធីសែនព្រេន ក្នុងថ្ងៃឡើងផ្ទះរបស់តារាកំប្លែងស្រីអ្នកនាងខ្ញុង ហើយថែមទាំងមានការចូលរួមពីក្រុមគ្រួសារទាំងសងខាងទៀតផង។ ហើយចំពោះ រូបថតសែនព្រេង របស់ពួកគេទាំង២ ក៏មានការបែកធ្លាយជាបន្តបន្ទាប់ នៅក្នុងបណ្តាញសង្គមហ្វេកបុក​ ហើយរូបថតទាំងអស់នោះដែរ គឺមិនមែនជា នាងខ្ញុង ជាបង្ហោះនោះទេ។

ហើយយើងខ្ញុំក៏ចូលរូមអបអរសាទរដល់ពួកគាត់ទាំងពី អោយមានតែសុភមង្គលជារៀងរហូត ហើយកាន់តែពិសេស សូមជួនពរអោយពួកគាត់ជោគជ័យលើអាជីពសិល្បៈមួយនេះផងដែរ។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here