ដើម្បី យូ ឌីស្កូ កញ្ញាឌួង ហ្សូរីដា សុខចិត្តលះបង់បែបនេះផង

0
105
views

អតីតតារាសម្តែង លោកយូ ឌីស្កូ បន្ទាប់ពីបានបាត់មុខមួយរយះពេលនេះមក ក៏ស្រាប់តែលេចលឺដំណឹងកាលពីប៉ុន្មានថ្ងៃនេះ គឺត្រូវបានគេដឹងថា
លោកកំពុងតែមានជំងឺដ៏ធ្ងន់ធ្ងរ ហើយកំពុងត្រូវការឈាមជាបន្ទាន់ដើម្បីធ្វើការផ្លាស់ប្តូរ

នៅក្នុងនោះផងដែរក៏មានតារាជាច្រើនរូប បានព្យាយាមស្វែងរកមនុស្សដែលមានឈាមប្រភេទ AB+ ដើម្បីធ្វើការផ្លាស់ប្តូរជាមួយឈាមនឹងលោក យូ ឌីស្កូ

ហើយនៅក្នុងការស្វែងរកប្រភេទឈាមអ្នកដែលមានប្រភេទដូចរូបលោក ក៏នៅតែបន្តដែរ ព្រោះថាពេលនេះគាត់ត្រូវលាងឈាម ចំនួន៣ថ្ងៃជាប់គ្នា ដោយសារតែរូបលោកខ្វះគ្រាប់ឈាមក្រហមច្រើនពេក។

គាត់កំពុងតែរៀបចំញុំាអាហារ ដើម្បីប្រមូលកម្លាំង និងថាមពល
គាត់កំពុងតែរៀបចំញុំាអាហារ ដើម្បីប្រមូលកម្លាំង និងថាមពល

ជាការពិតយើងក៏ឃើញមានពិធីការិនីមួយរូប គឺ កញ្ញា ឌួង ហ្សូរីដា ដែលតែងតែមានចិត្តមេត្តា ចង់ជួយបរិច្ចាគឈាមអោយលោក បើយោងតាមប្រភពគណនីហ្វេសប៊ុករបស់ អ្នកនាង ចន ច័ន្ទលក្ខិណា កាលពីប៉ុន្មានម៉ោងមុនមកនេះ គឺគាត់កំពុងតែរៀបចំញុំាអាហារ ដើម្បីប្រមូលកម្លាំង និងថាមពល។

បន្ទាប់ពី កញ្ញា ឌួង ហ្សូរីដា បានធ្វើការបរិច្ចាគឈាមរួច ក៏មានការបង្ហោះជារូបភាពជាមួយនឹងសារមួយដែរមានអត្ថន័យ គ្រាន់តែទស្សនិកជនបានមើលឃើញភ្លាមក៏មានការកោតសរសើរយ៉ាងក្រៃលែងពីទឹកចិត្តរបស់កញ្ញាដែរ ដែលបានជួយដល់តារាដូចគ្នា។

សូមទស្សនាសកម្មភាពរូបភាព កញ្ញាឌួង ហ្សូរីដា បានបរិច្ចាគឈាមអោយលោកយូ ឌីស្កូ ខាងក្រោមទាំងអស់គ្នាៈ

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here