ពិតជាគួរអោយសោកស្ដាយណាស់ បិតាស្ថាបត្យកម្មខ្មែរ លោក លោក វណ្ណ ម៉ូលីវណ្ណ បានទទួលមរណៈភាពហើយនាព្រឹឹកនេះ សូមចូលរួមរំលែកទុក្ខ

0
44
views

ប្រទេសកម្ពុជា​ ប្រជារាស្ត្រកម្ពុជា​ បានបាត់បង់ព្រឹទ្ធាបចាយនៈ​បិតាស្ថាបត្យករ​ លោកតា​ វណ្ណ​ មូលីវណ្ណគាត់ទទួលមរណ:ភាពហើយព្រឹកមិញនេះ នាព្រឹក ម៉ោង ០៩ និង ៤៥ នាទី ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ​ក្នុងព្រះជន្ម៩១ឆ្នាំនៅក្រុងសៀមរាម ដោយសារស្ថានភាពជំងឺរបស់លោកមានសភាពធ្ងន់ធ្ងរពេកមិនអាចសង្គ្រោះបាន​ សូមលោកតាបានទៅកើតទីបរមសុខ​។

លោក​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករជើងចាស់មួយរូបយ៉ាងល្បីល្បាញរបស់ប្រទេសកម្ពុជា នៅក្នុងសម័យសង្គមរាស្ត្រនិយម។
លោកកើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។

រូបលោកបានចូលរួមចំនែកជាច្រើន នៅក្នុងស្ថាបត្យកម្ម នៅក្នុងសម័យសង្គមរាស្ត្រនិយម និងមានស្នាដៃសំណង់ល្បីៗយ៉ាងច្រើនទុកអោយកូនខ្មែរជំនាន់ក្រោយ មានដូចជា ពហុកីឡាដ្ឋានជាតិអូឡាំពិក​ វិមានឯករាជ្យ និងសាលចតុមុខ ជាដើម។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here