រថយន្តម៉ាក់ Land Cruiser បានមុជក្បាលធ្លាក់ចូលលូ រថយន្ត Rolls Royce ត្រូវបានរលត់ បន្ទាប់មានភ្លៀងធ្លាក់យ៉ាងជោគជាំ

សង្គម

បន្ទាប់មានភ្លៀងធ្លាក់យ៉ាងជោគជាំ និងអស់រយៈពេលជាច្រើនម៉ោងនៅទីក្រុងភ្នំពេញ គឺបានបណ្តាលអោយផ្លូវមួយចំនួនទឹកហូរមិនទាន់ និងត្រូវបានទឹកជន់លិចលង់យ៉ាងខ្លាំង។
ជាក់ស្ដែងមាន ឡាន ម៉ូតូមិនតិចទេដែលបានឈ្លក់ទឹក ហើយនៅក្នុងរូបភាពប៉ុន្មានសន្លឹកនេះត្រូវបានអ្នកលេង Facebook បានបន្តការចែកចាយ និងធ្វើការជជែកគ្នាយ៉ាងច្រើនផងដែរពីបញ្ហានេះ។ រូបទី១ គឺរថយន្តម៉ាក់ Land Cruiser បានមុជក្បាលធ្លាក់ចូលលូ និងរូបភាពមួយសន្លឹកទៀតនោះគឺ រថយន្ត Rolls Royce ត្រូវបានរលត់ពេលដែលកំពុងជិះកាត់ផ្លូវកម្ពុជាក្រោម។
សូមទស្សនារូបខាងក្រោម រូបភាពពីគណនីហ្វេសប៊ុក៖ J.Montessuis

Comments

comments