ក្មេងស្រីនេះ លូកយកពោតលីងរបស់ព្រះអង្គម្ចាស់ Harry ពេលនោះទ្រង់បានបញ្ចេញប្រតិកម្ម គួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ)

0
2517
views

កាល​ពី​ពេល​ថ្មីៗមក​នេះ ព្រះអង្គម្ចាស់​ Harry ទ្រង់បាន​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា Invictus Games មួយនៅ​​ទីក្រុង Toronto នៃប្រទេស​កាណាដា។ ខណៈ​ពេល​នោះដែល​ទ្រង់ កំពុង​តែជជែកលេង​ជាមួយ​បុរស​ម្នាក់ដែល​អង្គុយនៅ​ក្បែរ​ព្រះ​កាយទ្រង់ ក៏ស្រាប់តែ​ក្មេង​ស្រី​ម្នាក់ ដែលមាន​ឈ្មោះថា Emily Henson បានចាប់ផ្ដើម​ឆ្លៀត​ឱកាស​ភ្លាម។

ក្មេង​ស្រី​ Emily ដែលគួរ​អោយ​ស្រលាញ់មួយ​រូប​នេះ បាន​លូក​ដៃទៅយក​ពោត​លីង​របស់​ព្រះអង្គម្ចាស់ Harry មកញ៉ាំអស់​ជា​ច្រើន​គ្រាប់ផងដែរ ទាំង​ដែលទ្រង់​មិន​ដឹង​ព្រះ​កាយសោះ។

ទោះជា​យ៉ាង​ណាក៏ដោយ នៅ​ពេល​ដែល​ព្រះអង្គម្ចាស់ Harry បាន​ដឹង​ថា Emily បានលូក​ដៃយក​ពោត​លីង​របស់​ទ្រង់​ញ៉ាំ ទ្រង់​ក៏​មានការ​បញ្ចេញ​ប្រតិកម្ម​គួរ​អោយ​ភ្ញាក់ផ្អើល​ផងដែរ ដែល​អាច​ស​បញ្ជាក់​ថា ទ្រង់​នឹងអាច​ក្លាយ​ទៅជា​ឪពុក​មួយរូបដ៏​ល្អ​​នៅ​ថ្ងៃ​ណា​មួយជាមិនខាន។ ជាក់ស្ដែង នៅពេលបច្ចុប្បន្ន​នេះ ទ្រង់​កំពុងមាន​មិត្ត​ស្រី​ម្នាក់មាន ឈ្មោះ Meghan Markle មានវ័យ ៣៦ ឆ្នាំ ដែល​ជា​តារា​សម្ដែង​អាមេរិក ។

រូបភាពរបស់ ព្រះអង្គម្ចាស់ Harry និងមិត្តស្រី Meghan Markle

នៅក្នុងនោះផងដែរ អ្នក​និយម​លេងបណ្ដាញសង្គម ក៏​មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​យ៉ាង​ក្រៃលែង ចំពោះការ​ប្រតិកម្ម​របស់​ព្រះអង្គម្ចាស់ Harry ទៀតផង។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here