តារាល្បីៗចូលរួមយ៉ាងកុះករ នៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនលោកព្រឹទ្ធាចារ្យ គង់ ណៃ !​

0
82
views

ភ្នំពេញ៖ ជារឿងដ៏គួរអោយមោទនភាពណាស់ដែលកូនខ្មែរគ្រប់រូបបានចងចាំ នូវស្នាដៃរបស់ព្រឹទ្ធាចារ្យ គង់ ណៃ ហើយការពីថ្មីៗនេះដែរ លោកតាទើបតែបានទទួលរង្វាន់សិល្បៈវប្បធម៌ នៅទីក្រុងហ្វុគុអូកា នៃប្រទេសជប៉ុន ។

នៅព្រឹកនេះដែរ គេក៏ឃើញមានវត្តមាន តារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានចូលរួមពិធី បំពាក់គ្រឿងឥស្សរិយយស ជូនលោកព្រឹទ្ធាចារ្យ គង់ ណៃ ទៀតផង។

នៅក្នុងនោះដែរ គេឃើញមាន តារាសម្ដែង តារាចម្រៀង និងតារាកំប្លែង ជើងចាស់ជាច្រើនរូបទៀត ហើយកាន់តែពិសេសទៀតនោះ នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ពីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៀតផង។

គួររលឹកផងដែរ ព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវបានរដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់រង្វាន់ “សិល្បៈ និងវប្បធម៌ហ្វុគុអូកា” នៅឆ្នាំ២០១៧ ។ ចំពោះផ្ដល់ពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វុគុអូកានោះ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ មកម្លេះនៅប្រទេសជប៉ុន។

ការផ្ដល់ពានរង្វាន់នេះ គឺក្នុងគោលបំណងផ្តល់កិត្តិយសដល់ក្រុម បុគ្គល ឬស្ថាប័ននានា ដែលមានស្នាដៃលេចធ្លោនៅក្នុងការថែរក្សា និងបង្កើតនូវវប្បធម៌អាស៊ីមួយ ដែលប្រកបទៅដោយលក្ខណៈពិសេស និងភាពចម្រុះ សំដៅជំរុញការផ្លាស់ប្តូរនូវវប្បធម៌គ្នាទៅវិញទៅមក និងជួយលើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃវប្បធម៌អាស៊ីផងដែរ។

រូបភាពខាងក្រោមនេះជា គឺជាសកម្មភាពរបស់តារាប្រុសស្រីមួយចំនួនដែលមានវត្តមានក្នុងកម្មពិធីនោះ ៖

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here