លោកស្រី យីងឡាក់ បាន​ចាកចេញ​ពីក្រុងឌូបៃ ហើយទៅកាន់ប្រទេស​១ផ្សេងទៀត

0
161
views

លោកស្រី យីងឡាក់ អតីត​នាយក​រដ្ឋមន្រ្តី​ថៃ កំពុង​តែស្ថិតនៅ​ក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស និង​កំពុង​ស្វែងរក​ការ​សុំសិទ្ធិ​ជ្រកកោន​នៅ​ទីនោះ​ផងដែរ។ នេះ​បើយោងតាមប្រភព​មួយ នៅក្នុង​គណបក្ស​ភឿថៃ (Pheu Thai) របស់​លោកស្រី​ ដែលបាន​ប្រាប់ CNN កាលពី​ថ្ងៃទី ២៨​កញ្ញា ម្សិលមិញនេះ។

ហើយម្សិលមិញនេះ​ លោក​នាយករដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធ ចាន់អូចា ក៏បានប្រកាស​ថា លោកស្រី យីងឡាក់ កំពុង​ស្ថិតនៅ​ក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម។ តែ​ប្រភព​ពីគណបក្ស​ភឿថៃបាននិយាយ​ថា លោកស្រី យីងឡាក់ បាន​ចាកចេញ​ពីក្រុង​ឌូបៃ ទៅក្រុង​ឡុងដ៏ ជាងរយះពេល 2សប្តាហ៍​មកហើយ។

សូម​បញ្ជាក់​ផងដែរ កាលពី​ថ្ងៃទី 27 ​កញ្ញា តុលាការ​កំពូល​ប្រទេសថៃ បាន​ចេញប្រកាស​សាលក្រម​កំបាំង​មុខ កាត់ទោស​លោកស្រី យីងឡាក់ អោយជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ដោយ​ចោទ​ប្រកាន់​ពីបទ​ធ្វេសប្រហែសនៅ​ក្នុង​កម្មវិធី​ទិញស្រូវ​ពី​កសិករ ដែល​ធ្វើអោយបាត់​បង់ថវិកា​រដ្ឋ 8ពាន់​លាន​ដុល្លារអាមេរិក។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here