តើអ្នកនូវ​ចាំ​តួ​សម្ដែង​ស្រី​ពេស្យា​ ក្នុង​ខ្សែភាពយន្ត ជីងកុង​ទិនហ្វី

0
119
views

អ្នក​ស្រី Maggie Cheung Man-yuk គឺជាអតីតកំពូលតារាសម្ដែងចិនស្រីម្នាក់ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ និងថែមទាំងមានសម្រស់ស្រស់ស្អាតទៀតផង នៅក្នុងទសវត្សរ៍ ១៩៨៤-២០១០ ។

​អ្នក​ស្រី Cheung កើតនៅថ្ងៃទី ២០ កញ្ញា ១៩៦៤ នៅ​ទី​ក្រុង​ហុងកុង ប្រទេស​ចិន បើគិត​មក​ដល់​បច្ចុប្បន្ន​ គឺអ្នកស្រី​មាន​អាយុ ៥៣ ឆ្នាំ។ ហើយអ្នកស្រី ធ្លាប់បានឈ្នះនូវ​ពាន់​រង្វាន់​ជា​ច្រើន​ក្នុង​អាជីព​ការងារ​សម្ដែង​របស់តារា​ចិន​ហុងកុង​ និងបាន​ដើរ​តួ​សម្ដែង​មិន​ក្រោម​ ៨០រឿង ​នោះ​ទេ​។

អ្នកស្រី Cheung សម្រេច​ចិត្ត​រៀបអាពាហ៍ពិពាហ៍​ជាមួយនឹង​លោក Olivier Assayas កាលពី​ឆ្នាំ ១៩៩៨ ដែលលោក Olivier Assayas ជា​នាយក​ភាពយន្តរបស់ប្រទេស​បារាំ នៅក្នុងឆ្នាំ១៩៩៨ តែគួរ​អោយ​សោកស្តាយ​អ្នកស្រី​ក៏​បាន​លែងលះ​ជាមួយ​នឹង​ស្វាមី​នៅក្នុង​ឆ្នាំ ​២០០១។

គួរ​បញ្ជាក់អោយដឹង​ផង​ដែរ​ថា អ្នកស្រីបានក្លាយទៅជា​តារា​ស្រី​ដំបូង​គេបំផុតនៅអាស៊ី ដែលបានឈ្នះ​ពាន​រង្វាន់​នៅ Cannes Film Festival និង​ធ្លាប់​ជា​ឯកអគ្គរដ្ឋទូត​របស់​អង្គការ UNICEF កាលពីឆ្នាំ២០១០ ទៀតផង។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here