នាយ ពែកមី ត្រូវជួបរឿងស៊យខ្លាំងទៀតហើយ បន្ទាប់ពីគ្រូអគ្គីនេត្រ ត្រូវប៉ូលីសចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន

0
69
views

នៅពេលថ្មីៗនេះព័ត៌មានដែលកំពុងទទួលបានការចាប់អារម្មណ៍គឺរឿង គ្រូអគ្គីនេត្រ ត្រូវប៉ូលីសចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន ដែលល្បីពេញ Facebook តែម្ដង។ ហើយពេលនេះកំពុងបន្តនិតិវិធីបញ្ជូនទៅតុលាការដើម្បីធ្វើការដាក់ទោសទៅតាមច្បាប់។


ដោយសារតែមានការចាប់ខ្លួន គ្រូអគ្គីនេត្ររូបនេះហើយ បានធ្វើអោយតារាកំប្លែង នាយ ពែកមី ត្រូវជួបរឿងស៊យ ក៏ព្រោះតែគ្រូអគ្គីនេត្រ ត្រូវបាន នាយ ពែកមី ហៅមកថតកុន ក្នុងរឿង បន្តោងឆ្នាំងដី របស់នាយ ពែកមី ហើយពេលនេះមិនទាន់បានថតចប់សព្វគ្រប់នោះទេ។

នៅក្នុងរឿងនោះ គ្រូទាយអគ្គីនេត្រ ត្រូវបានដើរតួជាគ្រូចាប់ខ្មោច ដែលដឹកនាំផលិតដោយ នាយ ពែកមី ផ្ទាល់តែម្ដង។ ហើយខណៈនោះ នាយ ពែកមី បានធ្វើការបង្ហោះនៅលើ Facebook របស់នាយថា៖ “ឃើញគ្រាន់បើ ខំហៅថតកុន ឥឡូវចប់ ស្គាល់មុខមិនស្គាល់ចិត្តមែន កាលណាទើបផុតស៊យទៅខ្ញុំ”។
សូមបញ្ជាក់ផងដែរថា គ្រូទាយអគ្គីនេត្រ ត្រូវបានប៉ូលីសធ្វើការចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន កាលពីពេលថ្មីៗនេះ ហើយក៏ត្រូវខ្ចរខ្ចាយព័ត៌មានពេញបណ្ដាញសង្គមកាលពីល្ងាចមិញនេះផងដែរ។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here