សម្ដេច ហ៊ុន សែន ត្រូវបង្ខំ​ចិត្ត​ប្ដូរ​មកប្រើ​ iPhone 8 ដោយសារ​មូលហេតុ​មួយ

0
552
views

សម្តេចតេជោ ហ៊ុន សែន នៅ​ពេលព្រឹក​ថ្ងៃ​ទី ១១ ខែតុលា​នេះ សម្តេចបាន​បញ្ជាក់​ថាបាន​​ទិញ​ទូរសព្ទស៊េរី​ថ្មីម៉ាក់ iPhone 8 ក៏ព្រោះតែ ​ទូរស័ព្ទមុន បាន​មានបញ្ហាគាំងមិន​ដំណើរការ កាលពី​ម្សិលមិញនេះ។
ការ​បញ្ជាក់​របស់​សម្តេច ហ៊ុន សែន ដូច្នេះបាន​ធ្វើ​ឡើង​នៅក្នុង​ពិធីសំណេះសំណាល​ជាមួយនឹង ​កម្មករ និង កម្មការនី ជាង ១​ម៉ឺន​នាក់ នៅ​រោងចក្រ ដែលស្ថិតនៅ​តំបន់​ផ្លូវ​វេងស្រេង។

សម្ដេច ហ៊ុន សែន ក៏បានថ្លែងថា សម្ដេចមិនចង់ប្រើនោះទេ iPhone 8 ប៉ុន្ដែដោយសារតែទូរស័ព្ទមុន​គាំង ដូច្នេះហើយ​សម្ដេចតេជោក៏​បាន​សម្រេចចិត្តទិញ​ទូរស័ព្ទ iPhone 8 មួយ​គ្រឿង​ទៀត នៅ​ព្រឹក​នេះផងដែរ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បានធ្វើការ​ស្នើ​ដល់​អ្នក​ដែល​បាន​ផ្ញើ​ឯកសារ របាយការណ៍ ឬ​ព័ត៌មាន ទាំងឡាយ ដែឡបានផ្ញើរ មក​សម្ដេចតេជោ កាលពី​ថ្ងៃ​ទី ១០ ខែ​តុលា ម្សិលមិញអោយ​ផ្ញើ​សារ​ជា​ថ្មី​ម្ដង​ទៀត ពីព្រោះ​ទូរស័ព្ទ​មុនត្រូវបាន​គាំង ដែលមិន​អាច​ដំណើរការ​បើក​មើល​ឯកសារ​ទាំង​នោះ​បាននោះ​ទេ។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here