ក្រុម​នារីកូរ៉េ​ K-Pop មួយ​ក្រុម ចេញ​ភ្លាម​ល្បីក្ឌាំង ព្រោះរាំ​​​សិចស៊ី​​មិន​ស្លៀក​ខោ​ក្នុង​

0
197
views

ក្រុម​តារាកូរ៉េ នារី​ K-Pop ថ្មី​មួយ​ក្រុម​ដែលមានឈ្មោះថា​ Bambino បាន​បង្ហាញខ្លួនជាមួយនឹង​​ក្បាច់​រាំ​ដ៏​សិចស៊ី​ ដែលធ្វើអោយ មហាជន​ដែលទស្សនានៅទីនេះ និងនៅក្នុងបណ្ដាញសង្គមមាន​ការ​ចាប់អារម្មណ៍​ខ្លាំង ជាមួយនឹង​ភាព​សិចស៊ី​របស់​សមាជិក​ក្នុង​ក្រុម​នេះ។

ជាក់ស្ដែង នៅក្នុងការ​សម្ដែង​មួយ​របស់​ពួកគេ​ កំពុងត្រូវបាន​ល្បី​យ៉ាងកក្រើកពេញ​អ៊ីនធឺណិត ដែលជាហេតុ​ធ្វើ​អោយ​ប្រជាប្រិយភាព​របស់​តារាក្រុមនារី​នេះ​ បានហក់ឡើងយ៉ាងខ្ពស់ និងគួរអោយ​កត់​សម្គាល់ផងដែរ ខណៈពេលទើប​បញ្ចេញ​មុខ​ដំបូងផងនោះ។

ហើយ​អ្វី​ដែល​ធ្វើ​អោយ​មាន​អ្នក​ចូលទៅ​មើល​វីដេអូ​នេះយ៉ាង​ច្រើន​ ក៏​ព្រោះតែ ក្បាច់រាំគ្រលែងខ្លួនយ៉ាងសិចស៊ី ​របស់​សមាជិក​ម្នាក់​ឈ្មោះ​ថា Hadam បូក​រួម​នឹង​សម្លៀកបំពាក់​ដ៏​សិចស៊ី​ខ្លាំងផងដែរ រហូត​អ្នក​ទស្សនា​ខ្លះ​ និយា​ថា​នាង​មិនបាន​ស្លៀក​ខោ​ក្នុង​ទៀតផង។

ហើយមិនមែន​មាន​តែ​ Video របស់​ Hadam នោះទេ​ដែល​មានការល្បី​ខ្លាំងនោះ​ គឺសូម្បី​តែ Eunsol ក៏​មិន​ចាញ់​ដែរ នោះមានន័យ​ថា​ គ្រាន់​តែ​ Video ​របស់​នាង​ ដែល​ត្រូវបាន​អ្នក​គាំទ្រ​ថត​បាននោះ​ គឺ​មាន​អ្នកទស្សនា និងចុច​មើល​រាប់​លាន​ដងផងដែរ។

ក្រុមចម្រៀង​ Bambino គឺជា​ក្រុម​កូរ៉េមួយដែលមាន​សមាជិកសរុប​ ៤នាក់ និងត្រូវ​បាន​បង្កើតឡើង​កាល​ពី​ឆ្នាំ​ ២០១៥​ ដោយ​ផលិតកម្ម​ JS។ ហើយបទ​ដំបូង​របស់​ក្រុមនេះ​មាន​ចំណង​ជើង​ថា​ “Oppa, Oppa” ដែលបានចេញ​កាល​ពី​ថ្ងៃ​ទី​ ២៣ ខែ​មិថុនា។

តែគួរ​អោយ​ស្ដាយ​ផងដែរ កាលពី​ដើម​ឆ្នាំ​ ២០១៧​ Hadam ត្រូវបាន​សម្រេច​ចាកចេញ​ពី​ក្រុម​ ក៏ប៉ុន្តែ​ក៏នៅ​មាន​សមាជិក​ថ្មី​ម្នាក់​ទៀត​បានចូលមកក្រុមបន្តផងដែរ។

    

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here