ជួយ share បន្តផងដើម្បីបានសក់ស្អាតទាំងអស់គ្នា

0
1141
views

វិធីអប់សក់ធ្វើឲ្យសក់រលោងស្អាតដុះច្រើនក្រាស់ល្អ និងមានទម្ងន់
ចំពោះបុរស និងស្ត្រីទាំងទ្បាយដែលមានបញ្ហាសក់ជ្រុះ និយមលេងពណ៌សក់ធ្វើអោយសក់ខូច គិតច្រើនបណ្ដាលឲ្យសក់ជ្រុះ ឬកក់សក់ជ្រុះច្រើន។ល។
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់តែឃើញការណែនាំនេះតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ តែមិនទាន់បានអនុវត្តផ្ទាល់មែនទេ?
នេះនែ៎! មកជួបជាមួយអ្នកដែលបានអនុវត្តរួច ហើយចង់ចែករំលែកបទពិសោធន៍
សូមអនុវត្តការអប់សក់តាមបែបធម្មជាតិដូចខាងក្រោម៖
១/ ពងមាន់២គ្រាប់សម្រាប់សក់មនុស្សស្រី ចំណែកមនុស្សប្រុសប្រើតែ១គ្រាប់បានហើយ
២/ ក្រូចឆ្មារ១ផ្លែ និងប្រេងអូលីវ២ស្លាបព្រាបាយ
៣/ យកពងមាន់ និងក្រូចឆ្មារ ព្រមទាំងប្រេងអូលីវដែលគេប្រើសម្រាប់សក់ មិនមែនប្រេងធ្វើម្ហូបទេ វាយបញ្ចូលគ្នាឲ្យសព្វរួចយកមកលាបលើសរសៃសក់ និងចាក់ឲ្យជោកតាំងពីចុងសក់ដល់គល់សក់

#វិធីប្រើដើម្បីទទួលបានប្រសិទ្ឋភាពខ្ពស់
*ធ្វើឲ្យបាន២ដងក្នុងមួយសប្តាហ៍
*អប់សក់រយៈពេល១ម៉ោងឬ២ម៉ោងដើម្បីឲ្យវាជ្រាបចូលដល់គល់សក់ ដោយគ្របជាមួយនឹងថង់ប្លាស្ទិច
*អនុវត្តបែបនេះឲ្យបានរយៈពេល២ខែ នោះសក់នឹងដុះកាន់តែក្រាស់ និងភ្លឺរលើបរលោងមានទម្ងន់ជាងមុន

ចំណាំ
-ពងមាន់យកតែពងក្រហមខាងក្នុងបានហើយ (ពងសក៏មានគុណប្រយោជន៍ដែរប៉ុន្តែវាធ្វើអោយមានក្លិនឆ្អាបជាប់សក់)
-បើសក់វែងប្រហែលសក់របស់ខ្ញុំត្រូវប្រើពងមាន់៣គ្រាប់
-សម្រាប់សក់មនុស្សប្រុសប្រើក្រូចឆ្មារតែមួយចំហៀងបានហើយ។ បរិមាណក្រូចឆ្មារត្រូវប្រែប្រួលទៅតាមចំនួនពងមាន់
-ប្រេងអូលីវដាក់២ស្លាបព្រាបាយឬប្រែប្រួលទៅតាមចំនួនពងមាន់ដូចគ្នា (បើអត់មានប្រេងអូលីវអាចប្រើប្រេងHoneyជំនួសក៏បានដែរ) ឬបើអាចថែមទឹកឃ្មុំទៀតកាន់តែប្រសើរ
-បន្ទាប់ពីអប់សក់រួចសូមលាងជម្រះជាមួយក្រែមបន្ទន់សក់ ដូចជាDove ឬ Sunsilk ជាការស្រេច
– ចំពោះអ្នកដែលមានបញ្ហាសក់ឡើងប្រេងធ្ងន់ធ្ងរឬស្បែកក្បាលខូច
ធ្ងន់ធ្ងរគួរជៀសវាងកុំប្រើអី ខ្លាចវាមានប្រតិកម្មព្រោះយើងអប់ជាមួយ
ប្រេងហើយទុកយូរ។ សម្រាប់អ្នកសក់ឡើងប្រេងតិចៗស្រាប់ហើយគួរកាត់បន្ថយបរិមាណប្រេងអូលីវ។
ថ្ងៃសម្រាកចុងសប្ដាហ៍បើទំនេរអាចសាកល្បងបាន វាចំណាយលុយតិចហើយទទួលបានគុណប្រយោជន៍ខ្ពស់ គ្រាន់បើជាងផលិតផលតាមទីផ្សាមួយចំនួនចំណាយលុយច្រើនហើយសក់កាន់តែដុនដាបទៅ
នេះជាវិធីដែលក្មួយស្រី Roth អនុវត្តបានផលពិតៗ

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here