លែងបារម្ភពីសត្វល្អិតមកបំផ្លាញដំណាំបងប្អូនទៀតហើយ! វិធីធ្វើថ្នាំពុលធម្មជាតិសម្លាប់សត្វល្អិត

0
114
views

វិធីធ្វើថ្នាំពុលធម្មជាតិសម្លាប់សត្វល្អិតបំផ្លាញដំណាំ
សូមជួយ share គ្រាន់ជាកាដូរចែកជូនកសិករយើង
-អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
* ធាតុផ្សំ៖
– ម្ទេស ១ គីឡូ បុកឲ្យម៉ដ្ឋ
– ស្លឹក ឬសំបកស្តៅ ១គីឡូ ដំឲ្យទក់
– ស្លឹកទៀប ១ គីឡូ បុកឲ្យម៉ដ្ឋ
– សំបកកន្ទួត ១ គីឡូ ដំឲ្យទក់
– ខ្ទឹមស កន្លះគីឡូ បុកឲ្យម៉ដ្ឋ
– ស្កត្នោតរាវ ១គីឡូ (ពេលលាយវាក្លាយជាអ៊ីអឹមដេញសត្វល្អិត)
– ទឹកធម្មតា ២៥ លីត្រ
– វល្លិ៍ ឬ មើមបណ្តូលពេជ្រ ១ គីឡូ ដំឲ្យទក់* វិធីលាយ៖
បុកធាតុផ្សំខាងលើ ហើយដាក់ត្រាំ ទឹកធម្មតា ទុករយៈពេល ១ខែ អាចប្រើបានហើយ ហើយកូរវាមួយថ្ងៃពីរដង។
* វិធីប្រើ៖ ពេលប្រើ ទឹកថ្នាំ ១លីត្រ លាយនឹងទឹក ១៥លីត្រ បាញ់លើដំណាំណាដែលជួបការបំផ្លាញពីសត្វល្អិតផ្សេងៗ។ សូមព្យាយាមប្រើប្រាស់ថ្នាំសម្លាប់ដែលផ្សំពីធម្មជាតិទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីទទួលបានសុខភាពល្អទាំងអ្នកផលិត និងអ្នកប្រើប្រាស់។


☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here