តារា​ល្បីចិន ​​៨​រូប​ដែល​មាន​​យន្តហោះ​ផ្ទាល់​ខ្លួន

តារា

សន្ទុះ​នៃ​ការ​ទិញ​យន្តហោះ​ផ្ទាល់​ខ្លួន​របស់​តារា​ចិន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​​មុន​ ហាក់​ហក់​ខ្លាំង រហូត​វា​លែង​ក្លាយ​ជា​ព័ត៌មាន​ធំ​ទៅ​ហើយ។ ដូច្នេះ​​គេហទំព័រ​ chinawhisper បាន​ប្រមូល​​ផ្ដុំ​តារា​ចិន​​៨​រូប​ដែល​មាន​​យន្តហោះ​​សម្រាប់​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន។ យ៉ាងណាមិញ មិន​ទាន់​មាន​ព័ត៌មាន​បញ្ជាក់​ថា តារា​ទាំង​នោះ​នៅ​រក្សា​យន្តហោះ​របស់​ខ្លួន​ឬ​លក់​នៅ​ឡើយ​ទេ ខណៈ​តារា​ខ្លះ​បាន​ទិញ​យន្តហោះ​បន្ថែម​ទៅ​ហើយ។

១.Liu Tao
តារា​សម្ដែង​​ស្រី​ដែល​បាន​រៀបការ​ជាមួយ​​ស្វាមី​ដែល​​ជា​មហាសេដ្ឋី​កាល​ពី​ឆ្នាំ​២០០៨ មាន​យន្តហោះ​ផ្ទាល់​ខ្លួន​មួយ​ ដោយ​ផ្ទៃ​ខាង​ក្នុង​មាន​​សាឡុង​គេង​​ប្រកប​ដោយ​ផាសុកភាព​ បន្ទប់​ទឹក ​និង​ចង្ក្រាន​បាយ​។ ​​​

២.Brigitte Lin
Brigitte មាន​យន្តហោះ​១​គ្រឿង​ឈ្មោះ​ថា “Bom-bardier Challenger” តម្លៃ​ចន្លោះ​៩​ទៅ​៥០លានដុល្លារ​។

៣.Zhao Benshan
ជា​តារា​កំប្លែងប្រុស​​ដ៏​ល្បី Zhao មាន​យន្ត​ហោះម៉ាក Bombardier Challenger 850 កាល​ពី​ឆ្នាំ​២០០៩ តម្លៃ​៣០​លាន​​ដុល្លារ។ ​

៤.Jackie Chan
តារា​ក្បាច់​គុន​ដែល​គ្រប់គ្នា​ហៅ​ថា ឈិន​ ឡុង​​មាន​យន្តហោះ​ផ្ទាល់​ខ្លួន​២​គ្រឿង​។ ទី​១​ឈ្មោះ​ថា Embraer Legacy 650 ទិញ​តម្លៃ​៣០​លាន​ដុល្លារ​ និង​ទី​២ Legacy 50 មាន​តម្លៃ​២០​លាន​ដុល្លារ។​

៥.Jay Chou
ឯ​តារា​ចម្រៀង Jay Chou ក៏​មាន​យន្តហោះ​ដែរ ម៉ាក “incomparable” – A Boeing 737” អាច​ជិះ​បាន​១០០​នាក់ និង​ទិញ​ក្នុង​តម្លៃ​ជាង​១៤​លាន​ដុល្លារ។

៦.Zhang Ziyi
តារា​សម្ដែង​​ស្រី​ចិន​រូប​នេះ​មាន​យន្តហោះ​មួយ​គ្រឿង​ ទិញ​ក្នុង​តម្លៃ​ជាង​៧​លាន​ដុល្លារ។

៧. Jet Li
តារា​ក្បាច់គុន​លំដាប់​អន្តរជាតិ Jet Li ​បាន​ចំណាយ​លុយ​​ជិត​៤៥​លាន​ដុល្លារ​ទិញ​យន្តហោះ​ផ្ទាល់​ខ្លួន។ តារា​វ័យ​៥៣​ឆ្នាំ​តែង​ធ្វើ​ដំណើរ​ដោយ​យន្តហោះ​របស់​ខ្លួន​ពី​អាមេរិក​ទៅ​ចិន។ ​

៨. Fan Bingbing
តារា​សម្ដែង​ស្រី​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​​លំដាប់​ទី​៧​លើ​លោក​ក្នុង​ឆ្នាំ​នេះ មាន​យន្តហោះ​ម៉ាក Gulfstream jet មាន​តម្លៃ​ជិត​៣០​លាន​ដុល្លារ ។

Comments

comments