ចូល​មើល​រូបភាព​ភូមិគ្រឹះ​ទំហំ​៧​ហិច​តា ​តម្លៃ​៦​លាន​ដុល្លារ​នៅ​បារាំង​របស់ត្រចៀកកាំ

តារា

រូបភាព​ភូមិគ្រឹះ​ទំហំ​៧​ហិច​តា​របស់​ប្ដី​ប្រពន្ធ​តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Zhao Wei ដែល​ទិញ​កាល​ពី​ឆ្នាំ​២០១១ ទើប​តែ​ត្រូវ​បាន​ទម្លាយ​នា​ពេល​ថ្មី​ៗ​នេះ។

មុន​នេះ​បន្តិច រូប​ភាព​ភូមិគ្រឹះ​នៅ​ជាយ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​របស់​តារា​សម្ដែង​ចិន Zhao Wei ទើប​តែ​ត្រូវ​បាន​គេ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម Weibo។ តាម​នោះ​ដែរ ភូមិគ្រឹះ​គួប​ផ្សំ​ជាមួយ​កន្លែង​ផលិត​ស្រា​ក្រហម​នេះ​ត្រូវ​បាន​តួ​រឿង “ព្រះនាង​យេយេ” ទិញ​កាល​ពី​ឆ្នាំ​២០១១ ក្នុង​តម្លៃ​៤០​លាន​យាន់ (៤លានដុល្លារ)។

គេហដ្ឋាន​នេះ​មាន​ទំហំ​ជិត​៧​ហិច​តា ដោយ​មាន​ចម្ការ​ទំពាំងបាយជូរ និង​រោងចក្រ​ផលិត​ស្រា​មួយ​ផង​ដែរ។ បណ្ដាញ​ព័ត៌មាន​ចិន​បាន​ឲ្យ​ដឹង​ថា ភូមិគ្រឹះ​របស់​ត្រចៀកកាំ​គឺ​មាន​តម្លៃ​មិន​ចាញ់​ប្រាសាទ​មួយ​នោះ​ឡើយ។

Comments

comments