ម្ដាយ​មើល​កូន​មិន​ស្គាល់​ ក្រោយ​ពេល​កែ​សម្ផស្ស​រួច (មានវីដេអូ)

0
689
views

បុរសម្នាក់ឈ្មោះ Noppajit Monlin ជា​កម្មករ​រោងចក្រ​វ័យ ២២​ឆ្នាំ​ បាន​ធ្វើ​អោយម្ដាយ​របស់ខ្លួន​មានការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ភិនភាគ​មុខ​ថ្មី​របស់​គាត់ក្រោយពេលកែ​សម្ផស្ស​រួច។

កាលពីមុន Noppajit Monlin មាន​ថ្គាម​វៀច​ ពី​កំណើត ដែល​ស្ថានភាព​នេះ​បាន​ធ្វើ​អោយរូបគាត់​ពិបាក​ក្នុង​ការ​ទំពា​ចំនីអាហារ​យ៉ាង​ខ្លាំង។
ព្រោះតែភាពមិន​ប្រក្រតី​បែប​នេះ Noppajit សុខចិត្តនៅ​ឆ្ងាយ​ពី​មិត្ត​រួម​ការងារ​ និងតែង​តែ​ទទួល​ទាន​អាហារថ្ងៃ​ត្រង់​តែ​ម្នាក់​ឯង នៅពេល​ម៉ោង​សម្រាក​ធ្វើ​ការ។

ប៉ុន្តែ Noppajit ​​ត្រូវ​បាន​ផ្លាស់​ប្ដូរភិនភាគមុខ​ទាំង​ស្រុង ពេល​ដែលគាត់បាន​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​ថៃ​មួយដែលមាន​ឈ្មោះ​ថា Let Me In Thailand ហើយ ​Noppajit ​ត្រូវ​បាន​ជ្រើស​រើស​អោយ​ទៅ​ធ្វើ​ការ​កែ​សម្ផស្ស​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ Noppajit បាន​ធ្វើ​ការ​វះ​កាត់​ឆ្អឹង​ថ្គាម ថ្ងាស និង​ភ្នែក នៅ​ទី​នោះ។ នៅក្នុង​ដំណើរ​ការ​វះ​កាត់​សម្ផស្ស​នោះ​ ក៏​មាន​ការ​ចាក់​ថ្នាំ​កុំ​អោយមាន​ការ​ហៀរ​ទឹក​មាត់​ជ្រុល ក៏​ដូច​ជា​មាន​ការ​ព្យាបាល និង​ថែ​ទាំ​ស្បែក​ផង​ដែរ​ដើម្បី​បំបាត់​ស្នាម​អុជ​ខ្មៅ​ដែល​មាន​លើ​មុខ​របស់​បុរស​ថៃ​រូប​នេះ។

បន្ទាប់ពី ៣​ ខែ​ក្រោយ​មក Noppajit បាន​​ជា​សះ​ស្បើយ​ពី​ការ​វះ​កាត់​នេះ ហើយគាត់បាន​មក​ជួប​ម្ដាយ​របស់​គាត់​វិញ​នៅ​ក្នុង​អាហារដ្ឋាន​មួយ​កន្លែង។
ហើយស្ត្រី​ជា​ម្ដាយ​មិន​បាន​ចំណាំ​កូន​របស់​ខ្លួន​ឡើយ ខណះពួកគាត់ទាំងពីអង្គុយ​តុ​ជិត​គ្នា​ក៏​ដោយ ក្រោយ​មក​ទើប Noppajit បាន​ងើប​ពី​តុ​ខ្លួន រួច​ដើរ​សំដៅ​ទៅ​តុ​ដែល​ម្ដាយ​របស់​ខ្លួន​កំពុង​អង្គុយ ដើម្បី​ប្រាប់​អំពី​រឿង​ហេតុ។ ក្រោយពេលបានដឹង​ថា​ជា​កូន​ខ្លួន ស្ត្រី​ជា​ម្ដាយ​បានយំ​យ៉ាង​ខ្លាំង ដោយ​​នឹក​កូន​ផង ព្រោះ​មិន​បាន​ជួប​គ្នា​ជា​ច្រើន​ខែ​កន្លង​មក​ហើយ និង​ម្យ៉ាង​ទៀត​គាត់ស្ទើរ​តែ​មិន​ជឿសោះថា​ កូន​របស់គាត់បាន​ប្រែ​ប្រួល​ភិន​ភាគ​ខ្លាំងបែប​នេះសោះ។

សូមទស្សនាវីដេអូខាងក្រោម៖

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here