ឈិន ឡុង ​រត់​យ៉ាង​លឿនចេញ​ពី​កម្មវិធី​ ព្រោះ​ខ្លាច​គេសួរ​រឿង​មួយ

តារា

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​រឿងរ៉ាវ​ជម្លោះ​រវាង​ Jackie Chanនិង​ស្នេហា​ចាស់​អ្នក​ស្រី Elaine Ng និង​កូន​ស្រី Etta Ng បាន​រើ​ឡើង​សាជាថ្មី​។ កាល​ពី​ចុង​សប្ដាហ៍​នេះ Jackie បាន​ចូលរួម​កម្មវិធី​សប្បុរសធម៌​មួយ​ហៅ​ថា amfAR រៀបចំ​ឡើង​នៅ​​ហុងកុង។

គ្រា​ដែល​តួ​រឿង​”Kung​Fu​Yoga”​ដើរ​ចូល​ដល់​កម្មវិធី​​អ្នក​កាសែត​ជា​ច្រើន​នាំ​គ្នា​ចោមរោម​សួ​អំពី​បញ្ហា​ជាមួយ​អ្នក​Elaine​Ng​ដែល​ជា​សង្សារ​ចាស់។​ស្រប​គ្នា​នោះ​មាន​អ្នក​ខ្លះ​សួរ​ថា​ក្នុង​នាម​ជា​តារា​ល្បី​មួយ​រូប​តើ​លោក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​​ជាមួយ​កូន​ស្រី​ឥត​ខាន់ស្លា​ Etta​Ng​ពេល​នាង​ធំ​ដែរ​ឬ​ទេ?

​​​ក្រោយ​ពី​មាន​សំនួរ​ជា​ច្រើន​Jackie​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​តប​វិញ​ថា៖​”អ្នក​ទាំង​អស់​គ្នា​​កំពុង​សួរ​សំនួរ​ជា​​ច្រើន​តែ​ខ្ញុំ​ត្រូវ​ការ​​ចូលរួម​ក្នុង​កម្មវិធី​សិន។​បន្ទាប់​មក​ខ្ញុំ​នឹង​ត្រលប់​មក​វិញ​ដើម្បី​ផ្ដល់​ចម្លើយ”។​បើ​តាម​ HKChannel​អោយ​ដឹង​ថា​ព្រោះ​តែ​ពាក្យ​សម្ដី​នេះ​អ្នក​កាសែត​ជា​ច្រើន​​សុខចិត្ត​ទន្ទឹម​រង​ចាំ​​​Jackieគ្រប់គ្នា។​ចាំ​អស់​២​ម៉ោង​ស្រាប់​តែ​តារា​វ័យ​៦២​ឆ្នាំ​នេះ​បាន​លួច​ចាកចេញ​ស្ងាត់​ៗ​មិន​ផ្ដល់​ដំណឹង​សូម្បី​បន្តិច។

Comments

comments