ត្រចៀកកាំ​​​​និយាយ​រឿង​ខ្មាស​​បំផុត​ ពេល​​កំពុង​ថត​រឿងឈុតស្រើប​ស្រាល​

0
103
views

តារា​សម្ដែង​ចិន Zhao Wei និង​មិត្ត​រួម​ការងារ​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សម្ពោធ​រឿង “Lost In Hong Kong” កាល​ពី​ថ្ងៃ​ទី ២០ ខែ កញ្ញា។

ចូល​​រួម​សម្ដែង​ក្នុង​ភាពយន្ត​ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​វគ្គ​មុន​ដែល​មាន​ចំណងជើង​ថា “Lost In Thailand” អតីត​តួ​ព្រះ​នាង​ត្រចៀកកាំ បាន​បង្ហើប​ថា​ការ​លំបាក​ពិត​ជា​មាន ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​​​វា​ក៏​បាន​នាំ​មក​នូវ​អារម្មណ៍​ប្លែក​ផង​ដែរ។

តារា​វ័យ ៣៩ ឆ្នាំ​នេះ​បាន​​ប្រាប់​បន្ត​ទៀត​ថា ឈុត​​ឆាក​ដែល​ផ្ដល់​សម្ពាធ​ដល់​ខ្លួន​ច្រើន​ជាង​គេ​គឺ​ឈុត​ស្នេហា​​ស្និទ្ធ​ស្នាល​នឹង​តារា​សម្ដែង Zheng Xu។ “តាំង​ពី​ដំបូង​មក​ម្ល៉េះ​ដែល​ខ្ញុំ​មិន​ពូកែ​សម្ដែង​ខាង​ឈុត​បែប​នេះ”។ Zhao Wei បាន​ចែករំលែក​ទៀត​ថា មាន​​​ពេល​មួយ​ខ្លួន​​ខ្មាស​អៀន​​បំផុត ​ដោយ​ខណៈ​ពេល​កំពុង​ថត​ឈុត​ផ្អែមល្ហែម ជាមួយ​តារា​សម្ដែង Zheng Xu ស្រាប់​តែ​ស្វាមី​របស់​ខ្លួន​យក​ផ្លែ​ឈើ​មក​ផ្ញើ​ប្រពន្ធ​នៅ​កន្លែង​ថត​រឿង។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here