ស្រក ៣ គីឡូ ត្រឹមរយៈពេល ១ សប្តាហ៍ ដោយគ្រាន់តែ ពិសាដំឡូងជ្វាឱ្យតែទៀងតាមម៉ោងកំណត់នេះ រាល់ថ្ងៃ

0
123
views

ដំឡូងជ្វាគឺជាអាហារសរសៃសម្បូរទៅដោយវីតាមីន A ដែលជួយឱ្យលំពែងខ្លាំងក្លា ផ្ទុកសារធាតុអង់ទីអុកស៊ីដង់ ផ្ទុកវីតាមីន B វីតាមីន B6 វីតាមីន C ដែលសុទ្ធសឹងជាវីតាមីនជួយដល់ការសម្រកទម្ងន់ និងជួយអោយរាងកាយរឹងមាំ។

ក្រៅពីនេះ សារជាតិប៉ូតាស្យូម ស្ពាន់ ម៉ង់ហ្គាណែស និងសារជាតិចិញ្ចឹមជាច្រើនទៀតរបស់ដំឡូង ជួយទប់ស្កាត់ជំងឺជាច្រើន រួមទាំងជំងឺមហារីក។ ជាតិសរសៃដ៏ខ្ពស់របស់វា នឹងជួយឱ្យលោកអ្នកមានអារម្មណ៍ឆ្អែតបានយូរពេញមួយថ្ងៃ ។

ពេលវេលាដើម្បីទទួលទានដំឡូងគឺម៉ោង ៩ ទៅ ១១ ព្រឹក ។ វានឹងជួយឱ្យលោកអ្នកឆ្អែតខ្លាំង ហើយថ្ងៃឡើង គឺមានអារម្មណ៍ទទួលទានអាហារល្មមៗប៉ុណ្ណោះ ។ អ្វីដែលពិសេសនោះគឺថា សារធាតុក្នុងដំឡូងជួយបំលែងអាហារទៅជាថាមពលបានលឿន ដែលជំរុញដល់រាងកាយមាំមួន។​ ពិសាដំឡូងជ្វាអំឡុងម៉ោងបែបនេះ ត្រឹម ១ សប្តាហ៍ លោកអ្នកនឹងឃើញខ្លួនឯងស្រកទម្ងន់បាន ៣ គីឡូក្រាម ស្ទើរមិនជឿនឹងភ្នែក។

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here