ក្មេងស្រី​​វ័យ​ ១៦ ឆ្នាំ ក្លាយជា​ពិការ​ដៃជើង​ ដោយសារ​តែចាក់​វ៉ាក់សាំង​ការពារ​មហារីក​ស្បូន (HPV)

0
145
views

​ក្មេងស្រី​​វ័យ ១៦ ឆ្នាំ​ម្នា​ក់បាន​ពិការ​អវៈយវៈ​បី​កន្លែង ហើយ​ឥឡូវ​កំពុង​ស្ថិតនៅ​មន្ទីរពេទ្យ​ព្យាបាល បន្ទាប់ពី​ចាក់​វាក់​សាំង HPV​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​អាណាព្យាបាល​របស់​នា​ង​។​

​Ruby Shallom បាន​ចាក់​វ៉ាក់សាំង​នៅ​សាលារៀន​ដើម្បី​ការពារ​នាង​ពី​ជំងឺមហារីក​ស្បូន ដែល​វា​គឺជា​កម្មវិធី​មួយ​របស់ ទីភ្នាក់ងារ​សុខាភិបាល​អង់គ្លេស (NHS)​។​

​ប៉ុន្ដែ​មួយ​សប្ដាហ៍​ក្រោយមក អ្នក​ជិះសេះ និង​រត់ប្រណាំង​រូបនេះ​ចាប់ផ្ដើម​ឈឺពោះ វិលមុខ ឈឺចាប់ ឈឺក្បាល​និង​អស់កម្លាំង​ល្ហិតល្ហៃ​។​

សាច់ដុំ​របស់​នាង​ចាប់ផ្ដើម​ខ្សោយ ហើយ​ក្នុង​ខែឧសភា ពីរ​ឆ្នាំ​បន្ទាប់ពីរ​នាង​ទទួលយក​ការចាក់​វ៉ាក់សាំង នាង​ភ្ញាក់ឡើង​ដោយ​គ្មាន​អារម្មណ៍​ក្នុង​ជើង​របស់​នាង​ទេ​។​

ចាប់តាំងពី​ពេល​នាង​បាត់បង់​អារម្មណ៍​លើ​ជើង​ទាំងពីរ​របស់​នាង ដៃ​ម្ខាង​របស់​នាង​ស្ទើរតែ​កាន់​អ្វី​បរិភោគ​មិនបាន និង​សូម្បីតែ​ស្លៀក​សម្លៀកបំពាក់​ដោយ​ខ្លួនឯង​ក៏​ស្ទើរតែ​មិនកើត​។​

វេជ្ជបណ្ឌិត​មិនអាច​ធ្វើ​រោគវិនិច្ឆ័យ​លើ​រូបនាង​បានទេ​និង​បាន​ច្រាន​ចោលការ​ដែលថា​នាង​មាន​វិបត្តិ​ផ្លូវចិត្ត​ទាក់ទង​នឹង​វ៉ាក់សាំង​នោះ​។​

ប៉ុន្ដែ​អាណាព្យាបាល​របស់​នាង Aron និង Nicola វ័យ ៤៥ ឆ្នាំ បាន​ជឿជាក់ថា​ស្ថានភាព​របស់​នាង​គឺ​បណ្ដាលមកពី​វ៉ាក់សាំង​នោះ​។​

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here