ចរិតពិតនៅខាងក្រៅ របស់បេក្ខភាពទាំង៦រូប របស់កម្មវិធី The Voice Kid Cambodia (មានវីដេអូ)

0
230
views

ប្រិយមិត្តច្បាស់ជាស្គាល់ហើយ នូវកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី១ ហើយប្រិយមិត្តទាំងអស់ដែលគាំទ្រកម្មវិធីThe Voice Kid Cambodia ច្បាស់ជាចាំមិនភ្លេចនោះទេ នូវបេក្ខភាពក្មេងៗដ៏គួរអោយស្រលាញ់ រួមទាំងមានសមត្ថភាពយ៉ាងអស្ចារ្យជាច្រើនរូប ដែលបានចួលរួម ក្នុងការប្រកួតប្រជែងនៅក្នុងកម្មវិធីនោះ។

នាពេលថ្មីៗនេះដែរ បេក្ខភាពទាំង៦រូប របស់កម្មវិធី The Voice Kid Cambodia រដូវកាលទី១ ដែលបានជាប់នៅវគ្គចុងក្រោយ រួមមានដូចជា ពេជ្រ ថៃ សុជាតា ម៉ីហៀង លីគ័ង្គ ស៊ីវហេង និង ចាន់ឌីន ត្រូវបានកម្មវិធីអញ្ជើញពួកគេ មកផ្តល់ការសម្ភាសន៍ជាថ្មីម្តងទៀត អំពីអារម្មណ៍ពិតរបស់ពួកគេ នៅពេលប្រលង។

អ្នកទាំង៦ បាននិយាយរៀបរាបអំពីអារម្មណ៍របស់ពួកគេ ទាំងទឹកមុខសប្បាយរីករាយ ហើយថែមទាំងបានបង្ហើរសម្លេង ច្រៀងជាចម្រៀងម្នាក់មួយឃ្លាៗ ថែមទៀតផង។ ហើយអ្វីកាន់តែពិសេសនោះ គឺថាអត្តចរិតរបស់ កុមារទាំង៦រូបនេះ នៅខាងក្រៅគឺពិតជា គួរអោយស្រឡាញខ្លាំងមែនទែន។

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនានូវវីដេអូខាងក្រោម៖

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here