កំហឹងរបស់មនុស្សស្រី ខឹងមិត្តប្រុស ពិតជាមិនធម្មតាមែន!

0
142
views

ចិន៖ រឿងរ៉ាវដ៏គួរ ឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីមាន នារីម្នាក់បាន យកសំឡីអនាម័យ ទៅបិតជុំវិញរថយន្ត របស់មិត្តប្រុសនាង ដោយសារតែ នាងគិតថាគេ បានលួចលាក់ មានស្នេហាថ្មី ក្បត់នាងពី ក្រោយខ្នង។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហេតុការណ៍ដ៏ គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងក្នុង ទីក្រុង ដាន់ឆេង ភាគខាងកើត នៃខេត្ត ចេជាំង ប្រទេសចិន ដែលមាននារី វ័យក្មេងម្នាក់ ឈ្មោះថា Li Tan វ័យ២៣ឆ្នាំ ពោរពេញទៅ ដោយកំហឹង ព្រោះតែយល់ច្រឡំ ថាសង្សាររបស់នាង ដែលមានឈ្មោះថា De Wu វ័យ២៤ឆ្នាំ លួចលាក់មានស្នេហ៍ថ្មី ក៏សម្រេចចិត្ត ចូលក្នុងហាង រួចទិញសំឡីអនាម័យ ជាង៣០ដុំ យកមកបិត លើរថយន្តម៉ាក Toyota ដែលមិត្តប្រុស របស់នាងបាន ជួលដើម្បីជិះ និងបានបង្កឲ្យ អ្នកដំណើរឆ្លងកាត់ មានការភ្ញាក់ផ្អើល គ្រប់ៗគ្នា។

មូលហេតុដែល ធ្វើឲ្យនារីវ័យក្មេង ស្រស់ស្អាតរូបនោះ យល់ច្រឡំ ក៏ព្រោះតែ មិត្តប្រុសរបស់នាង មិនអាចទៅ ដល់ផ្ទះទៀងម៉ោង តាមការសន្យា តែផ្ទុយទៅវិញ នេះគឺជា បំណងរបស់ លោក Wu នោះទេព្រោះតែ រូបគេចង់ធ្វើ ឲ្យនាងមាន ការភ្ញាក់ផ្អើល និងរំភើប សម្រាប់ពិធីបុណ្យ ខួបកំណើត របស់នាង តែដោយសារ នាងមិនបានដឹង និងមានអារម្មណ៍ ប្រច័ណ្ឌផងនោះ ក៏បណ្តាលឲ្យ មានរឿងហេតុ បែបនេះតែម្តងទៅ។

យ៉ាងណាមិញ De Wu ក៏បាននិយាយថា “បន្ទាប់ពី មានរឿងបែបនេះ កើតឡើងហើយ ខ្ញុំក៏បាន ពន្យល់ប្រាប់នាង ពីរឿងហេតុ ទាំងអស់និង មូលហេតុដែល ខ្ញុំទៅមិនទាន់ម៉ោង តាមការសន្យា ព្រោះតែចង់ ធ្វើឲ្យនាងរំភើប ក្រោយពីស្តាប់ ការពន្យល់របស់ខ្ញុំ ហើយនាងក៏ជឿជាក់ និងធ្វើការ សុំទោស ព្រមទាំងទៅ បេះចេញនូវ សំឡីអនាម័យ ទាំងនោះមកវិញ។ តែរឿងម្យ៉ាង ដែលខ្ញុំនៅ កង្វល់នោះគឺថា ប្រហែលជាគ្មាន នរណាជួលបន្ត ឬក៏ទិញយក រថយន្តនោះ ទៀតឡើយ”។

គួរបញ្ជាក់ផងដែរថា រឿងរ៉ាវនេះ បានធ្វើឲ្យមាន ការភ្ញាក់ផ្អើល កាន់តែខ្លាំង ច្រើនថែមទៀត បន្ទាប់ពីនាង Li Tan បានថតរូប រថយន្តក្រោយ ពីនាងបាន យកសំឡីអនាម័យ ទៅបិតពីលើនោះ ហើយបង្ហោះចូល ក្នុងបណ្តាញ ទំនាក់ទំនងសង្គម នៅក្នុងប្រទេស ចិន ដែលធ្វើឲ្យ មនុស្សជាច្រើន ភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ចំពោះទង្វើ បែបនេះ។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here