ធ្លាប់តែជាមនុស្សស្រីធាត់ជ្រុល បែរជាប្រែកាយខ្លួនជាស្រីស្អាត មើលមិនចង់ស្គាល់ !

បរទេស

តៃវ៉ាន់៖ តារាអ៊ិនធើណេតម្នាក់ បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលនូវការផ្លាស់ប្តូរ ទម្រង់មុខ និងរូបរាងរបស់នាង ព្រោះតែការស្រកទម្ងន់។

ចំពោះនាង Jiashing ជាតារាអ៊ិនធើណេតដ៏ល្បីម្នាក់ ដែលរូបនាងចូលចិត្តបង្អួតរូបរាងដ៏ស្លីមស្រឡូនរបស់នាង។ ហើយមិនតែប៉ុណ្ណោះ នាងក៏ធ្លាប់បានបង្ហាញនូវរូបថតកាលពីមុនផងដែរ ដែលនាងធ្លាប់ជាមនុស្សស្រីធាត់ជ្រុល គ្មានរាងស្អាត ដូចជាបច្ចុប្បន្ននោះទេ។

ជាមួយគ្នានោះដែរ នាង Jiashing បានឲ្យដឹងថា កាលពី៥ឆ្នាំមុន ពេលនាងអាយុ ១៩ឆ្នាំ ត្រូវបានមនុស្សគ្រប់គ្នា យល់ច្រឡំថា នាងអាយុ៣០ឆ្នាំ ព្រោះពេលនោះ នាងមានរាងធាត់ខ្លាំងពេក រហូតដល់១០០គីឡូឯណោះ។ ហើយថែមទាំងមានគេ គិតថា នាងជាម្តាយរបស់បងស្រីនាងទៀតផង។

ដោយសារតែមិនចង់ឲ្យគេគិតថា ខ្លួនចាស់ជាងអាយុ នាងក៏បានសម្រេចចិត្តផ្លាស់ប្តូរជីវិតរបស់នាង ដោយឈប់ទទួលទានអាហារផ្អែមៗ ឬជាតិខ្លាញ់ ស្ករគ្រាប់ ឬក៏សាច់ជាដើម។ ហើយនាងក៏ចាប់ផ្តើម ដាក់ការកំហិតលើខ្លួនឯងថា ត្រូវតែញ៉ាំផ្លែឈើ និងបន្លែបានហើយ។ ការខិតខំរបស់នាង ក៏បានប្រែប្រួលរូបរាងបន្តិចម្តងៗពីមួយថ្ងៃទៅថ្ងៃ ហើយនាពេលបច្ចុប្បន្ននេះ ទម្ងន់របស់នាងត្រឹមតែ ៤០គីឡូ ដែលស្រកអស់៦០គីឡូឯណោះ។

ប៉ុន្តែទោះជាយ៉ាងណា ការផ្លាស់ប្តូររូបរាងនេះ ក៏បានធ្វើឲ្យនាងមានបញ្ហាមួយចំនួនផងដែរ ព្រោះថា នាងត្រូវតែយកឯកសារតាមខ្លួនជានិច្ច រាល់ពេលចេញក្រៅម្តងៗ ហើយបើនាងមិនធ្វើបែបនេះទេ គឺគ្មានអ្នកណាអាចចំណាំនាងបានឡើយ។ មិនតែប៉ុណ្ណោះ នាងធ្លាប់ត្រូវបានប៉ូលិសហៅសាកសួរ ២ ទៅ៣ម៉ោងផងដែរ ដោយសារតែពួកគេគិតថា នាងជាក្មេងវ័យជំទង់ មិនទាន់គ្រប់អាយុ ដែលកំពុងរត់ចេញពីផ្ទះ និងជាពិសេសពេលនាងបើកឡានម្តងៗ ក៏ត្រូវបានប៉ូលិសហៅឲ្យនាងឈប់ម្តងម្កាលដែរ ព្រោះថា នាងមើលទៅវ័យក្មេងពេក ហើយបែរជាមានប័ណ្ណបើកបរទៅវិញ៕

 

Comments

comments