គួរអោយភ្ញាក់ផ្អើល! រកឃើញ ទីតាំងពិតប្រាកដ ដែលព្រះពុទ្ធ ទ្រង់បានប្រសូត!

0
1460
views

នេប៉ាល់៖ ព្រះចេតិយបុរាណរបស់ព្រះពុទ្ធ ដែលចំណាស់ជាងគេ មានអាយុកាលប្រមាណជា ៦០០ឆ្នាំ មុនគ្រិស្តសករាជ ក្នុងប្រាសាទ Maya Devi នៃក្រុង Lumpini ប្រទេស នេប៉ាល់ បានក្លាយជាតំបន់ អភិរក្សពិភពលោក ដ៏សំខាន់បំផុតមួយ របស់អង្គការ UNESCO ហើយទីនោះ ក៏ជាកន្លែង ដែលត្រូវបានរកឃើញ និង ដឹងជាយូរ មកហើយដែរថា ជាទីកន្លែងកំណើត របស់ព្រះពុទ្ធ និង ជារៀងរាល់ឆ្នាំ តែងតែមានធម្មយាត្រា ពីសំណាក់ព្រះសង្ឃរាប់ពាន់អង្គ ទៅកាន់ទៅនោះ។ទើបតែពេលកន្លងទៅ ខណៈពេលដែល ក្រុមអ្នកបុរាណវិទូអង់គ្លេសមួយក្រុម មានគ្នាចំនួន ១៥នាក់ បាននិងកំពុងតែធ្វើកំណាយ ជីករាវរក នៅទីនោះ ស្រាប់តែបានរកឃើញ នូវដើមឈើបុរាណមួយ ដែលនេះជាភស្តុតាងយ៉ាងសំខាន់ អាចជួយដល់ការស្រាវជ្រាវ របស់ អ្នកបុរាណវិទូ ក្នុងការកំណត់បាន យ៉ាងជាក់ច្បាស់ នូវឆ្នាំដែលព្រះពុទ្ធ ទ្រង់បានប្រសូត។លើសពីនេះ ទៅទៀតនោះ ក្រុមអ្នកបុរាណវិទូ ខាងលើ ក៏មានការជឿជាក់ ផងដែរថា ការរកឃើញនេះ ថែមទាំងអាច កំណត់បាន នូវទីតាំងដ៏ពិតប្រាកដ ដែលព្រះពុទ្ធ ទ្រង់បានប្រសូត ទៀតផង ព្រោះថា បើតាមតំណាលតៗគ្នា បានឲ្យដឹងថា ព្រះនាង Maya Devi ជាព្រះមាតារបស់ព្រះពុទ្ធ និងបានប្រសូតទ្រង់ នៅក្នុងសួនឧស្យាន Lumpini ដែលនៅពេលនោះផងដែរ ព្រះនាងបានកាន់ដើមឈើ មួយដើម ដែលនេះ ដូចទៅនឹងអ្វីដែល ក្រុមអ្នកបុរាណវិទូ បានរកឃើញ ព្រោះថា ចេតិយព្រះពុទ្ធ ចំណាស់ជាងគេ ដែលបានរកឃើញនោះ ត្រូវបានសាងសង់ នៅជុំវិញ ដើមឈើ ដូចគ្នា ទើបហេតុនេះហើយ បានជាអ្នកបុរាណវិទូ ជឿជាក់ថា ទីនោះ ពិតជាកន្លែងដែលព្រះពុទ្ធ ទ្រង់បានប្រសូត ពិតប្រាកដមែន៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here