​3យ៉ាង ​ដែល​អ្នក​គួរ​ធ្វើ​ពេល​ភ្ញាក់​ពី​គេង​ភ្លាម ដើម្បីទទួលបានសុខភាពល្អ

0
104
views

ពេល​បើក​ភ្នែក​មក​ភ្លាម​ តើ​អ្នក​ធ្វើ​អ្វី​មុន​គេ? ​កុំ​ប្រាប់​ថា ​ដើរ​បិទ​ភ្នែក​ទៅ​រក​បន្ទប់​ទឹក​ និង​ដុស​ធ្មេញ​ទាំង​ភ្នែក​នៅ​បិទ​ណា? ​​មាន​ដឹង​ឬ​អត់​ថា ​​​​ទម្លាប់​​តិចៗ​នៅ​ពេល​ព្រឹក​អាច​ធ្វើ​ឲ្យ​អ្នក​កើត​ស្ត្រេស​ពេញ​មួយ​ថ្ងៃ ​ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​រីករាយ​​ និង​ផ្ចង់​ស្មារតី​លើ​គ្រប់​កិច្ចការ​ពេញ​មួយ​ថ្ងៃ​ដែរ។ ​អ្នក​ជំនាញ​​ផ្នែក​វិភាគ​ចិត្តសាស្ត្រ​លោក​ Jack Wiener ​​ដែល​ជា​អ្នក​និពន្ធ​សៀវភៅ “The Way of the 4th Toe: Into the Feeling Body” ​នឹង​លើក​យក​ចំណុច​បី​យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​នៅ​ពេល​ភ្ញាក់​ពី​គេង​ភ្លាម។

មុន​នឹង​ក្រោក​ចេញ​ពី​គ្រែ
១. ​ពត់​ចុងជើង​ចុះឡើង​ពី ១៥-៣០ ​វិនាទី។ ​​លោក​ថា ​ការ​ធ្វើ​បែប​នេះ​ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ដំណើរការ​សាច់ដុំ​ថ្នមៗ​ និង​​ឲ្យ​​អ្នក​ចាប់​ផ្ដើម​ផ្ដុំ​ស្មារតី​ទៅ​ចុងជើង។ ​បន្ទាប់​មក​ទៀត​ ​ក្ដាប់​ និង​លា​ម្រាម​ដៃ​ម្ដង​ក្នុង​រយៈពេល​ពី ១៥-៣០ ​វិនាទី​ដូចគ្នា។ ​នោះ​ជា​រឿង​ងាយៗ​ដែល​អាច​ត្រូវ​ធ្វើ​ដើម្បី​​ឲ្យ​រាងកាយ​របស់​អ្នក​ភ្ញាក់​ឡើង​ ​និង​ត្រៀម​រួចរាល់​សម្រាប់​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​បន្ទាប់។

​​​​​​​​​​​ពេល​ចុះ​ពី​គ្រែ
២. ​​ដាក់​ជើង​ចុះ​ទៅ​លើ​ដី​ថ្នមៗ​ ព្យាយាម​ផ្ចង់​ស្មារតី​ថា ​អ្នក​កំពុង​ជាន់​អ្វី។ ​​ឈរ​នៅ​មួយ​កន្លែង​មួយ​សន្ទុះ ​​ដើម្បី​​​ទទួល​អារម្មណ៍​ឲ្យ​ច្បាស់​ថា ​អ្នក​កំពុង​ឈរ​លើ​ដី​មែន។ ​​​​

​ចុងក្រោយ
៣. ​ធ្វើ​ចលនា​ទាញ​សាច់ដុំ​ថ្នមៗ។ ​​ឈរ​ឲ្យ​ត្រង់​ហើយ​ឱន​ចុះ​​​យក​ចុង​ដៃ​​ទៅ​ប៉ះ​នឹង​ចុង​ជើង។ ​ហើយ​ក្រោក​ឡើង​មក​វិញ​ថ្នមៗ​ធ្វើ​ដូច​នេះ​ពីរ​បី​ដង។ ​បន្ទាប់​មក​ ពត់​ក ​និង​ស្មា​​ឡើង​លើ​ចុះ​ក្រោម ​ពី​​​​ឆ្វេង​​ទៅ​ស្ដាំ​ ពី​ស្តាំ​មក​ឆ្វេង​ ​​រហូត​អ្នក​មាន​អារម្មណ៍​​​មូល​​តែ​ម្ដង។ ​​តែ​ប៉ុណ្ណោះ​ វា​គ្រប់គ្រាន់​សម្រាប់​អ្នក​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ដោយ​អារម្មណ៍​មូល​ល្អ​ហើយ។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here