ចង់ដឹងអត់ថា​ ការមើលឃើញរបស់សត្វ និងមនុស្សខុសគ្នាបែបណាខ្លះ?

0
70
views

តើអ្នកដែលធ្លាប់ឆ្ងល់ដែរឬទេថា តើសត្វឆ្កែមើលឃើញរូបរាងរបស់អ្នកមានលក្ខណៈបែបណា?
ហើយវាដូចគ្នានឹងអ្នកមើលឃើញខ្លួនអ្នកតាមកញ្ចក់ដែរឬទេ? ជាក់ស្ដែង ការមើលឃើញរបស់សត្វគ្រប់ប្រភេទទាំងអស់នៅលើផែនដី គឺមានលក្ខណៈខុសៗគ្នា ហើយមានសត្វមួយចំនួនមានសមត្ថភាព អាចមើលឃើញនូវអ្វីដែលយើងមិនអាចមើលឃើញទៀតផង។
ថ្ងៃនេះយើងនឹងបង្ហាញជូនថា តើការមើលឃើញរបស់សត្វមានលក្ខណៈខុសគ្នាបែបណាទៅនឹងការមើលឃើញរបស់មនុស្ស ?

សត្វឆ្កែ៖ ការមើលឃើញរបស់សត្វឆ្កែមានលក្ខណៈអន់ជាងមនុស្សនៅពេលថ្ងៃ ដោយពួកវាមិនអាចមើលច្បាស់នូវពណ៌ភាគច្រើន ហើយមើលឃើញព្រាលៗ។ ផ្ទុយទៅវិញនៅពេលយប់ ការមើលឃើញរបស់សត្វឆ្កែគឹល្អណាស់ ហើយឆាប់ចាប់បាននូវរាល់ចលនា។

សត្វត្រី៖ សត្វត្រីវាមើលឃើញបរិស្ថានជុំវិញខ្លួនវាជាលក្ខណៈពណ៌ស្វាយ ហើយអ្វីគ្រប់យ៉ាងដែលនៅជិតវា នឹងត្រូវបានពង្រីក។ ហើយនេះហើយដែលជាមូលហេតុដែលសត្វត្រីច្រើនភ្ញាក់ផ្អើលគ្រប់ពេល។

បក្សី៖ បក្សីមានការមើលឃើញដ៏មោះមុត ហើយវាអាចមើលឃើញយ៉ាងច្បាស់នៅពេលគ្មានពន្លឺ ហើយនៅពេលថ្ងៃ ពួកវាអាចមើលឃើញស្រមោលពណ៌ និងសូម្បីតែកាំរស្មីស្វាយអ៊ុលត្រា ដែលមនុស្សយើងមិនអាចឃើញ។

សត្វពស់៖ ការមើលឃើញរបស់សត្វពស់គឺមានលក្ខណៈអន់ ប៉ុន្តែនៅពេលយប់វាអាចមើលឃើញរ៉ាឌីយ៉ាស្យុងកម្តៅ បានល្អប្រសើរជាងបច្ចេកវិទ្យាសម័យទំនើប១០ដង។ យ៉ាងណាក៏ដោយ ពួកវាមានប្រតិកម្មតបចំពោះតែអ្វីដែលមានចលនាប៉ុណ្ណោះ នៅក្នុងពេលថ្ងៃ។ ប្រសិនបើសត្វជាចំណីរបស់វា ប៉ុន្តែមិនមានចលនានោះ វានឹងមិនចាប់ស៊ីនោះទេ។

កណ្តុរ៖ សត្វកណ្ដុរ អាចមើលឃើញរូបភាពពីរផ្សេងគ្នា ព្រោះតែភ្នែកនីមួយៗរបស់វាធ្វើចលនាដោយឯករាជ្យពីគ្នា ហើយវាមើលឃើញអ្វីៗជាលក្ខណៈព្រាលៗ ចលនាយឺតៗ និងមានពណ៌បៃតងលាយខៀវ។

សត្វគោ៖ វាលស្មៅដែលសត្វគោមើលឃើញ គឺជាពណ៌ទឹកក្រូចនិងក្រហម មិនមែនពណ៌បៃតងដូចដែលមនុស្សយើងមើលឃើញនោះទេ
ហើយការមើលរបស់ពួកវា គ្រប់យ៉ាងជាលក្ខណៈពង្រីក។

សត្វសេះ សត្វសេះ វាមិនអាចមើលឃើញអ្វីដែលនៅចំពីមុខច្រមុះរបស់វានោះទេ ព្រោះតែភ្នែករបស់វាស្ថិតនៅត្រង់ផ្នែកម្ខាងនៃក្បាល

សត្វឃ្មុំ៖ សត្វឃ្មុំវាអាចមើលឃើញនូវកាំរស្មីស្វាយអ៊ុលត្រាដែលមនុស្សមិនអាចមើលឃើញ ហើយវាអាចមើលយល់ច្បាស់ពីពិភពលោកលឿនជាងមនុស្ស៣ដង។

ត្រីឆ្លាម៖ ការមើលឃើញរបស់វានៅក្នុងទឹកគឺច្បាស់ជាងមនុស្ស ប៉ុន្តែវាមិនអាចមើលឃើញពណ៌នោះទេ

សត្វរុយ៖ ការមើលឃើញរបស់សត្វរុយមានមុខតូចៗជាច្រើន ប្រៀបដូចជាមានកែវភ្នែកតូចៗរាប់ពាន់ផ្គុំគ្នាបង្កើតបានជារូបភាពមួយ។ វាអាចមើលឃើញកាំរស្មីស្វាយអ៊ុលត្រា និងមើលឃើញអ្វីៗមានចលនាយឺតៗ ជាងមនុស្សមើលឃើញ។

សត្វបង្គួយ៖ វាអាចមើលឃើញ៣៦០ដឺក្រេ ព្រោះតែភ្នែករបស់សត្វនេះអាចមានចលនាដោយឯករាជ្យពីគ្នា ។

តុកកែរាត្រី៖ សត្វនេះវាអាចមើលឃើញនាពេលយប់បានច្បាស់ល្អជាងមនុស្សដល់ទៅ៣៥០ដង។

មេអំបៅ៖ ការមើលឃើញរបស់សត្វមេអំបៅមិនសូវជាច្បាស់នោះទេ ក៏ប៉ុន្តែអាចមើលឃើញច្រើនពណ៌ និងស្រមោលជាងមនុស្ស រួមទាំងកាំរស្មីស្វាយអ៊ុលត្រាផងដែរ។

ប្រភព៖ Brightside

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here