ដោះស្រាយ បញ្ហាឈឺធ្មេញបានយ៉ាងឆាប់រហ័ស ដោយចំណាយ ពេលត្រឹមតែ ៧ នាទី តែប៉ុណ្ណោះ ។

យល់ដឹង

ការឈឺធ្មេញ គឺជាបទពិសោធន៍ ដ៏ឈឺចាប់មួយ ដែលគ្មាននរណាម្នាក់ចង់ឲ្យកើតឡើងមកលើខ្លួនឡើយ ។ នៅក្នុងករណីឈឺធ្មេញ អ្នកត្រូវតែឆាប់ទៅ ជួបពេទ្យជំនាញ ផ្នែកធ្មេញ ដើម្បីទទួលបានការ ព្យាបាលភ្លាមៗ ។ ប៉ុុន្តែបើសិនជាអ្នកមិនចង់ទៅ ជួបពេទ្យធ្មេញទេ យើងសូមចែករំលែកជាមួយគន្លឹះ ដូចខាងក្រោមនេះ និងជួយអ្នកក្នុងការដោះស្រាយ បញ្ហាឈឺធ្មេញបានយ៉ាងឆាប់រហ័ស ដោយចំណាយ ពេលត្រឹមតែ ៧ នាទី តែប៉ុណ្ណោះ ។

ការស្រាវជ្រាវនៅប្រទេស កាណាដា បានបង្ហាញថា ការឈឺធ្មេញ ត្រូវបានបំបាត់យ៉ាងមានប្រសិទ្ទិភាព ដោយមិនចាំបាច់បើកមាត់របស់អ្នកទៀតផង ។ វីធីសាមញ្ញងាយៗ អ្នកគ្រាន់តែយកទឹកកក ១ដុំ ហើយអ្នកត្រូវដាក់វា នៅក្នុងផ្នត់រវាង មេដៃ និង ម្រាមដៃចង្អុល ។ យកទឹកកក មកត្រដុសរិតថ្នមៗ នៅលើតំបន់នេះក្នុងរយៈពេល ៥ ទៅ ៧ នាទី ។

ផ្នែកនៃបាតដៃនេះ គឺជាកន្លែងដែលមានសរសៃប្រសាទ ដែលត្រូវបានផ្សារភ្ជាប់ ជាមួយនឹងផ្នែកកណ្តាល សម្រាប់ការឈឺចាប់ក្នុងខួរក្បាល ដែលគ្រប់គ្រងកម្រិតនៃការឈឺចាប់នៅក្នុងដៃ និងក្បាល ។ ការត្រដុសដុំទឹកកក នៅចំផ្នែកកណ្កាលនេះហើយ ៩០% នៃអ្នកចូលរួមឆ្លើយសំណួរ ក្នុងការស្ទាបស្ទង់ មតិបានបញ្ជាក់ថា បច្ចេកទេសនេះ ពិតជាមានប្រសិទ្ធិភាពខ្ពស់ក្នុងការបំបាត់ អាការៈឈឺធ្មេញ របស់ពួកគេពិតប្រាកដមែន ៕

Comments

comments