សត្វ​កណ្ដូប និង​ចង្រិត គឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង សត្វគោ ​លើស​ពី​ការ​ស្មាន

0
117
views

ក្រុម​អ្នក​ស្រាវជ្រាវ នៅ​ឯ​អង្គការ​មិន​រក​ប្រាក់​កម្រៃ «American Chemical Society» នៃ​សហរដ្ឋអាមេរិក បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ ធ្វើ​ការ​ពិនិត្យ​មើល​អត្ថប្រយោជន៍ នៃ​សត្វ​កណ្ដូប ចង្រិត ដង្កូវ Buffalo Worm និង ដង្កូវ Mealworm។ បើ​ប្រៀបធៀប​ទៅ​នឹង​សាច់​គោ សត្វ​កណ្ដូប និង​ចង្រិត គឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​លើស​ពី​ការ​ស្មាន ជា​ពិសេស​គឺ ជាតិ​ដែក ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អត្ថប្រយោជន៍​ដ៏​សំខាន់​នៅ​ក្នុង​សាច់​គោ។

 

ការ​សិក្សា​ជា​ច្រើន បាន​ចង​ក្រង​ជា​យូរ​ណាស់​មក​ហើយ ដោយ​ដឹង​ថា សត្វ​ល្អិត​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ខ្ពស់ ប៉ុន្តែ​ការ​ស្រាវជ្រាវ​ចុង​ក្រោយ​នេះ ផ្ដល់​នូវ​ការ​មើល​ឃើញ​ថ្មី ចំពោះ​សត្វ​ល្អិត ដោយ​វា​អាច​ផ្ដល់​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ផ្សេង​ទៀត ដែល​ជា​ទូទៅ​មាន​នៅ​ក្នុង​សាច់។

ក្រុម​ស្រាវជ្រាវ ដែល​ដឹក​នាំ​ដោយ លោក​ស្រី​វេជ្ជបណ្ឌិត Yemisi Latunde-Dada ផ្នែក​វិទ្យាសាស្ត្រ​ទឹក​នោម​ផ្អែម និង​អាហារូបត្ថម្ភ នៅ​ឯ​សកលវិទ្យាល័យ King’s College London ស្ថិត​ក្នុង​ទីក្រុង London ប្រទេស​អង់គ្លេស កំពុង​តែ​សម្លឹង​មើល​រឿង​ដ៏​សំខាន់​មួយ​ទៀត គឺ ប្រភព​ជំនួស​នៃ​ជាតិ​ដែក។

ជាតិ​ដែក គឺ​ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់ ដែល​តែង​បាត់​បង់ នៅ​ក្នុង​របប​អាហារ ដែល​មិនមែន​ជា​សាច់ បង្ក​ឲ្យ​កើត​មាន​រោគ​ខ្វះ​ជាតិ​ដែក ដែល​អាច​នាំ​ឲ្យ​ធ្លាក់​ចុះ​កម្រិត​យល់​ដឹង ប្រព័ន្ធ​ភាព​ស៊ាំ ការ​មាន​ផ្ទៃ​ពោះ​មិន​ប្រក្រតី និង​បញ្ហា​ផ្សេង​ទៀត។

គួរ​បញ្ជាក់​ថា សារជាតិ​ខនិជ រួម​ទាំង​កាល់ស្យូម ទង់ដែង និង​ស័ង្កសី ដែល​បាន​មក​ពី សត្វ​កណ្ដូប ចង្រិត និង ដង្កូវ Mealworm គឺ​មាន​ភាព​ងាយ​ស្រួល ក្នុង​ការ​ស្រូប​យក ជាង​សារជាតិ​ខនិជ ដែល​បាន​មក​ពី​សាច់ ទៅទៀត៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here