ព្យាបាល​ជំងឺ​មហារីក​សុដន់​មាន​ប្រសិទ្ធភាព​បំផុត ដោយគ្រាន់តែ ប្រើធាតុផ្សំតែ ២មុខប៉ុណ្ណោះ!

0
63
views

ក្រុមអ្នក​វិទ្យាសាស្ត្រ​នៅ​សកលវិទ្យាល័យ Michigan បាន​រកឃើញ​ថា ម្រេចខ្មៅ​រួម​បញ្ចូល​គ្នា​ជាមួយ​នឹង​រមៀត ​អាចដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ការពារ និង​សូម្បីតែ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន រួមទាំង​ជំងឺ​មហារីក​សុដន់​បាន​យ៉ាងល្អ​ប្រសើរ។

អត្ថប្រយោជន៍​សុខភាព​នៃ​ម្រេចខ្មៅ និងរមៀត

ការសិក្សាថ្មី​នេះបាន​រកឃើញ​ថា សមាសធាតុ​នៅក្នុង​ម្រេចខ្មៅ​ដែលត្រូវ​បាន​គេហៅ​ថា piperine បាន​ចូល​រួមក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ជំងឺ​មហារីក ពេលផ្សំ​ជាមួយ​រមៀត ហើយ​នឹង​ធ្វើឱ្យ​​សារធាតុ Curcumin ដែល​មាន​នៅក្នុង​រមៀត កាន់តែ​មាន​ភាព​ងាយ​ស្រួលក្នុង​ការស្រូប​យក​ឱ្យបាន ១០០០ ដង នៅក្នុង​រាងកាយ​របស់​យើង។ បើគ្មាន​សារធាតុ piperine របស់​ម្រេចខ្មៅ​ទេ នោះ​សុពលភាព​របស់​រមៀតក៏​មាន​កម្រិត​ទាបដែរ។ ក្នុងការ​សិក្សា​ដែល​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី ​Breast Cancer Research and Treatment បានឱ្យ​ឃើញថា សារជាតិ curcumin និង piperine រួម​បញ្ចូល​គ្នា​ទទួល​បាននូវ​សមត្ថភាព​ខ្ពស់​ដើម្បី​បំផ្លាញ​កោសិកា​មហារីក។

កាត់បន្ថយ​ការឈឺចាប់ និងការរលាក

សារជាតិ piperine និង curcumin មាន​សមាសធាតុ​ដែល​មាន​ឥទ្ធិពល​ពីកំណើត​ច្រើនជាង ៧០០ ហើយ​ពួកគេ​អាច​ការពារ​សំយោគ និង​សកម្មភាព​នៃអង់ស៊ីម cyclooxygenase-2 (COX2) និង 5-lipooxygenase (5-LOX) ព្រម​ទាំង​អស់ស៊ីម​ផ្សេង​ទៀត​ដែល​ត្រូវបាន​ចូលរួម​នៅក្នុង​ដំណើរ​ការ​ការរលាក។

សម្រកទម្ងន់

រមៀត និង​ម្រេចខ្មៅ​អាច​ជួយ​អ្នកក្នុង​ការ​សម្រក​ទម្ងន់។ piperine ក្នុង​ម្រេចខ្មៅ​ជួយ​ពន្លឿន​ដល់​ការ​រំលាយ​អាហារ​ និង​បង្កើន​ការ​ដុត​បំផ្លាញ​ចំនួន​កាឡូរី​នៅក្នុង​រាងកាយ​របស់​អ្នក។ វាជួយ​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា ឆ្អែត​បានយូរ។

ថ្នាំធម្មជាតិ

គ្រឿងផ្សំ​សកម្ម​នៅក្នុង​រមៀត និង​ម្រេចខ្មៅ ក៏មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹកចិត្ត​ផងដែរ។ គ្រឿងផ្សំ​សកម្ម​ទាំងនេះ អាច​បង្កើន​កម្រិត​នៃសារធាតុ serotonin និង dopamine ក្នុង​ខួរក្បាល​របស់​អ្នក និង​ការពារ​សកម្មភាព​នៃស្រូប​យក​អុកស៊ីសែន monoamine ដែល​ជាអង់ស៊ីម​ត្រូវបាន​ផ្សាភ្ជាប់​ជាមួយ​នឹងជំងឺ​បាក់​ទឹកចិត្ត។ ប្រសិនបើ​មាន​វត្តមាន​អង់ស៊ីមនេះ នៅក្នុង​ខួរក្បាល​នោះ​វាអាច​ជួយកាត់​បន្ថយ​ការបង្កើន​កម្រិត​នៃជំងឺ​បាក់ទឹកចិត្ត ​បាន​យ៉ាង​ល្អ​ប្រសើរ។

*ម្រេចខ្មៅ និងរមៀត អ្នក​អាច​បន្ថែម​វាបាន​នៅក្នុង​អាហារ និងរបប​អាហារ​ផ្សេងៗ​គ្នាជា​ច្រើន។ ហើយ​អ្នកក៏​អាច​បន្ថែម​ពួកវា​នៅក្នុង​ប្រភេទ​ទឹក​បន្លែស្រស់​បានផងដែរ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here