មូលហេតុដែល​ធ្វើឲ​្យទឹកសមុទ្រ​មាន​រសជាតិ​ប្រៃ

0
104
views

ហេតុ​អ្វី​បានជា​ទឹកសមុទ្រ​មាន​រសជាតិ​ប្រៃ? តើ​ហេតុ​អ្វី​បានជា​ទឹក​បឹង ទន្លេ​…​មិន​មាន​រសជាតិ​ប្រៃ​ដូច​ទឹកសមុទ្រ ? តើ​មាន​អ្នក​ណា​យក​អំបិល​ទៅ​ចាក់​ក្នុង​ទឹកសមុទ្រ​មែន​ទេ ?

យោង​តាម​គេហទំព័រ «​គំនិត​» បកស្រាយ​ថា សមុទ្រ​មាន​វត្ត​មាននៅ​លើ​ភព​ផែនដី​យើង​នេះ​ជា​យូរលង់​ណាស់​មក​ហើយ ហេតុ​ដូច្នេះ​ហើយ​មាន​បរិមាណ​អំបិល​ខ្លះ​បាន​បន្ថែម​ចូល​ទៅ​ក្នុង​ទឹកសមុទ្រ​នៅ​ពេល​ដែល​ឧស្ម័ន និង​កំ​អែ​ភ្នំភ្លើង​ព្រួស​ចេញ ដោយសារ​តែ​កំណើន​សកម្មភាព​ភ្នំភ្លើង​នៅ​ក្រោម​សមុទ្រ​។ កាបូនឌីអុកស៊ីត​ដែល​បាន​ពី​បរិយាកាស​រលាយ​នៅ​ក្នុង​ទឹក បង្កើត​បានជា​អាស៊ីត​កាបូ​និ​ច​ខ្សោយ​ដែល​ជា​ភ្នាក់ងារ​រំលាយ​រ៉ែ​នៅ​ក្នុង​សមុទ្រ​។ នៅ​ពេល​ដែល​សារធាតុ​រ៉ែ​ទាំងនោះ​រលាយ វា​បង្កើត​បានជា​អីុ​យ៉ុ​ង​ធ្វើ​ឲ្យ​ទឹក​មាន​រសជាតិ​ប្រៃ ។ នៅ​ពេល​ដែល​ទឹក​ត្រូវ​បាន​ហួត​ទៅ​ក្នុង​អាកាស វា​បាន​បន្សល់​ទុក​នូវ​អំបិល​នៅ​ក្នុង​សមុទ្រ ។ លំហូរ​ទឹក​ពី​ទន្លេ​ទៅ​ក្នុង​សមុទ្រ​ក៏​បាន​នាំ​មក​នូវ​អីុ​យ៉ុ​ង​ដែល​បាន​មក​ពី​ផ្ទាំង​ថ្ម​មួយ​ចំនួន​ទៀត​ដោយសារ​តែ​ការ​ច្រោះ​ពី​ទឹកភ្លៀង និង​ទឹកស្ទឹង​ផង​ដែរ ។

កម្រិត​អំបិល​នៅ​ក្នុង​ទឹកសមុទ្រ មាន​ស្ថិរភាព​ដែល​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា មាន​កម្រិត ៣៥/១០០០ ។ ឧទាហរណ៍​ជាក់ស្តែង ប្រសិនបើ​គេ​យក​អំបិល​ទាំង​អស់ពី​ក្នុង​សមុទ្រ ហើយ​ក្រាល​នៅ​លើ​ដីគោក គេ​នឹង​បាន​ស្រទាប់​អំបិល​ដែល​មាន​ជម្រៅ​ជ្រៅ​ជាង​១៦៦​ម៉ែត្រ ។ អ្នក​ប្រហែលជា​គិត​ថា​កម្រិត​ជាតិ​ប្រៃ​នៅ​ក្នុង​សមុទ្រ​នឹង​មានការ​កើនឡើង​ទៅ​តាម​ពេលវេលា ប៉ុន្តែ​ជាក់ស្តែង​គឺ​វា​មិនមែន​ដូច្នោះ​ទេ ដោយសារ​តែ​អុ​ី​យ៉ុ​ង​ជា​ច្រើន​នៅ​ក្នុង​សមុទ្រ​ត្រូវ​បាន​ស្រូប​យក​ដោយ​ភាវៈ​ដែល​រស់នៅ​ទីនោះ ។ កត្តា​ផ្សេង​ទៀត​គឺ​អាច​បណ្តាល​មក​ពី​ការ​កកើត​ថ្មី​នៃ​រ៉ែ ។

 

បឹង​ក៏​ទទួល​បាន​ទឹក​ពី​ស្ទឹង និង​ទន្លេ ហើយ​បឹង​ក៏​មានការ​ទាក់ទង​ផ្ទាល់​ជាមួយនឹង​ដី​ផង​ដែរ តើ​ហេតុ​អ្វី​បានជា​ទឹក​បឹង​មិន​មាន​រសជាតិ​ប្រៃ0x017d7 មានទឹក​បឹង​ខ្លះ​ក៏​មាន​រសជាតិ​ប្រៃ​ដែរ ដូច​ជា​បឹង​គ្រេ​ត​សាល់ (Great Salt) និង​បឹង​ដេ​ត​ស៊ី (Dead Sea) ។ តើ​នេះ​មក​ពី​ហេតុ​អ្វី ? ជា​ចំណែក​មួយ​ទឹក​មាន​រសជាតិ​ប្រៃ​ប្រសិនបើ​មាន​ផ្ទុក​អីុ​យ៉ុ​ង​សូ​ដ្យូ​ម និង​អីុ​យ៉ុ​ង​ក្ល​រ៉ួ ។ ប្រសិនបើ​សារធាតុ​រ៉ែ​នៅ​ក្នុង​ទឹក​មិន​មាន​ផ្ទុក​សូ​ដ្យូ​ម​ច្រើន​ទេ ទឹក​មិន​មាន​រសជាតិ​ប្រៃ​ខ្លាំង​ទេ ។ ហេតុផល​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ទឹក​បឹង​មិន​មាន​រសជាតិ​ប្រៃ​នោះ គឺ​ដោយសារ​តែ​ទឹក​បឹង​នឹង​ហូរ​ចេញពី​ទីនោះ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​សមុទ្រ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here