វិធីសាស្រ្តម៉ាស្សា តាមបែបចិនបុរាណ ដោយចំណាយពេលតែ ២ នាទី នឹងទទួលបានក្បាលពោះរាបស្មើ ដូចបំណងប្រាថ្នា!

សុខភាព

មនុស្សភាគច្រើនប្រាកដជាដឹងរួចមកហើយថា សាច់ធ្លាក់ត្រង់ក្បាលពោះ គឺពិបាកនឹងកម្ចាត់ចោលណាស់ ទោះបីអ្នកជាមនុស្សសកម្ម និងទទួលទានតែអាហារដែលមានសុខភាពល្អច្រើនក្តី។

ប៉ុន្តែសូមកុំអស់សង្ឃឹមអី! ថ្ងៃនេះយើងនឹងលើកយក វិធីសាស្រ្តម៉ាស្សា តាមបែបចិនបុរាណមួយ ដែលអាចជួយកម្ចាត់បញ្ហាដុះសាច់ក្បាលពោះនេះបាន ជូនប្រិយមិត្តអ្នកអានទុកសម្រាប់អនុវត្តន៍។

គួរបញ្ជាក់ផងដែរថា អ្នកគួរអនុវត្តការម៉ាស្សានេះ មួយថ្ងៃឲ្យបាន ២ដង។ វាជាលំហាត់ប្រាណបែបផ្ទៃក្នុង ដោយជួយសម្អាត និងបញ្ចេញជាតិពុល រួមទាំងរំលាយជាតិខ្លាញ់ ត្រង់បរិវេណក្បាលពោះបានយ៉ាងប្រសើរ។ មិនតែប៉ុណ្ណោះ វាថែមទាំងជួយដល់ ប្រព័ន្ធអាហារ ជួយពន្លឿនការរំលាយអាហារ និងជួយសម្រួលចលនាឈាមរត់ត្រង់ពោះបានទៀតផង។ ជាពិសេស ត្រូវចងចាំថាវិធីម៉ាស្សានេះ មិនមានប្រសិទ្ធភាព ចំពោះអ្នកដែលមិនសកម្ម និងទទួលទានអាហារមិនល្អ សម្រាប់សុខភាពឡើយ។

របៀបម៉ាស្សា

•យើងសូមណែនាំអ្នកឲ្យធ្វើការអនុវត្តជាប្រចាំ នៅមុនពេលទទួលទានអាហារពេលព្រឹក និងមុនពេលចូលគេង
•ផ្តេកខ្លួន ទៅនឹងផ្ទៃរាបស្មើណាមួយ
•យកបាតដៃ មកត្រដុសគ្នាចុះឡើងៗ ឲ្យក្តៅ
•ដាក់បាតដៃម្ខាង ត្រង់ផ្ចិតរបស់អ្នក
•បន្ទាប់មក ចាប់ផ្តើមយកបាតដៃត្រដុស សង្កត់ និងបង្វិល តាមទិសដៅទ្រនិចនាឡិកា ជុំវិញផ្ចិត ជារង្វង់ រួចពង្រីកទំហំរង្វង់ រហូតទាល់តែសព្វក្បាលពោះ (អ្នកនឹងចាប់ផ្តើម មានអារម្មណ៍ថា ក្បាលពោះរបស់អ្នកមានកម្តៅ)
•បន្តធ្វើបែបនេះ ឲ្យបាន ២ នាទី ប្រមាណជា ៤០ ទៅ ៥០ រង្វង់ ជាការស្រេច។

*អ្នកមិនគួរអនុវត្តវិធីម៉ាស្សានេះទេ ប្រសិនបើ ៖

•អ្នកទើបតែទទួលទានអាហារច្រើនរួច
•អ្នកមានគ្រោះក្នុងប្លោកនោម គ្រោះក្នុងតម្រងនោម និងគ្រោះក្នុងថង់ប្រម៉ាត់
•អ្នកមានជំងឺលើសឈាម
•អ្នកមានផ្ទៃពោះ
•អ្នកមានដំបៅពោះវៀន ឬដំបៅក្រពះ
•អ្នកមានបញ្ហារលាកស្បូន រលាកដៃស្បូន ឬរលាកប្លោកនោម៕

Comments

comments