អ្នកគួរតែអាន ( តម្លៃនៃអាពាហ៏ពិពាហ៏ )

ជីវិត និង ស្នេហា

មានប្តីព្រពន្ធខ្លះចំណាយលុយរ៉ាប់សិបមុឺនដើម្បីពិធីរៀបអាពាហ៏ពិពាហ៏ដ៏អច្ចារ្យមួយតែទីបំផុតពួកគេនៅតែបែកបាក់គ្នាដោយសាររឿងទ្រព្យ….

-តម្លៃអពាហ៏ពិពាហ៏គឺស្ថិតនៅលើប្តីព្រពន្ធមួយគូរជាអ្នករៀបចំតម្លៃ⁣
បើអ្នករៀបចំកម្មវិធីដ៏មានតម្លៃថ្លៃធំប៉ប៉ុណ្ណាហើយទីបំផុតត្រូវលែងលៈគ្នាដើយសាររឿងលុយរឺបញ្ហាអ្វីមួយវិញគឺវាត្រូវខាតតម្លៃដែលអ្នកខំសាងវាលើសពីអ្នកផ្តើមទៅទៀត⁣…..

-តម្លៃអាពាហ៏ពិពាហ៏ពិតមិនស្ថិតលើលុយទាំងស្រុងទេគឺស្ថិតនៅលើសុភមង្គលរវាងគ្រួសារទាំងពីរទោះកម្មវិធីតូចក៏ដោយអោយតែកម្មវិធីរៀបចំដោយសប្បាយចេញពីចិត្តទំាងសងខាងគឺវានឹងមានតម្លៃឥតឧបមា….

អាពាហ៏ពិពាហ៏បែបអ្នកចំការដ៏សាមញ្ញដូចជាពួកខ្ញូំទោះគ្មានភោជនីដ្នានទំនើបដើម្បីទទួលភ្ញៀវ ទោះគ្មានរថយន្តទំនើបដើម្បីថតរូប
ទោះគ្មានផ្កាស្រស់ៗដើម្បីតុបតែងក្នុងតម្លៃថ្លៃ ទោះគ្មានសំលៀកបំពាក់ថ្លៃនិងទំនើបល្អៗ ដើម្បីស្លៀកទទួលភ្ញៀវ មែន
តែពួកយើងជាអ្នកចំការដ៏សាមញ្ញនេះមានត្រឹមតែរូបភាពនៃស្នាមញញឹមរបស់ភ្ញៀវ បងប្អូនញាតិមិត្ត និងគ្រួសារទាំងសងខាង ដែលថតជាប់ក្នុងអារមណ្ម័នឹងម៉ាសុីនថតគឺពួកយើងគិតថាមានតម្លៃណាស់ទៅហើយនិងរក្សារូបភាពទាំងនេះជាអមតៈរហូតដល់ក្ស័យរក្សាតម្លៃអាពាហ៏ពិពាហ៏មួយនេះអោយគង់វង្ស⁣..


នេះគឺជាតម្លៃនៃអពាហ៏ពិពាហ៏

Comments

comments